កសាងអនុគម្រោងបណ្ដុះបណ្ដាល និងបំពាក់បំប៉នធនធានមនុស្សបម្រើ APEC ២០២៧

ថ្ងៃទី ២៨ ខែតុលា អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត - ប្រធានអនុគណៈកម្មការបណ្តុះបណ្តាលធនធានមនុស្សបានអធិបតីកិច្ចប្រជុំអនុគណៈកម្មការបណ្តុះបណ្តាលធនធានមនុស្សក្រោមគណៈកម្មការណែនាំខេត្ត ដើម្បីរៀបចំសន្និបាតនិងធ្វើសកម្មភាពនៃឆ្នាំ APEC ២០២៧ នៅតំបន់ពិសេសភូក្វុក ខេត្តអានយ៉ាង។

ទិដ្ឋភាពកិច្ចប្រជុំ

ថ្លែងមតិណែនាំនៅក្នុងកិច្ចប្រជុំ លោកស្រី ង្វៀន​ធី​មីញ​ធ្វី​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាន​ណែ​នាំ​​ការរៀបចំអនុគម្រោងបណ្តុះបណ្តាល និងបំពាក់​បំ​ប៉ន​ធនធានមនុស្ស បម្រើសកម្មភាពឆ្នាំ APEC ២០​២៧​ របស់អនុគណៈកម្មការបណ្តុះបណ្តាល​និងបំពាក់​បំ​ប៉ន​ធនធានមនុស្ស។

អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្តថ្លែងមតិណែនាំកិច្ចប្រជុំ

អ្នកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​បានណែនាំជាក់ស្តែងដល់មន្ទីរមហារផ្ទៃ​អំពី​ការ​​សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល ផ្តល់​មតិយោបល់លើគម្រោងបណ្តុះបណ្តាល និងបំពាក់​បំ​ប៉ន​ធនធានមនុស្សបម្រើសកម្មភាពរបស់ APEC ២០​២៧​។ សមមិត្តនារីបានស្នើថា គម្រោងត្រូវបញ្ជាក់​ឲ្យ​បានច្បាស់លាស់នូវភារកិច្ចនីមួយៗ មុខសញ្ញានីមួយៗ និង​វិជ្ជាជីវៈនីមួយៗ និងខ្លឹមសារបណ្តុះបណ្តាល ដើម្បីធានាបានគោលដៅបណ្តុះបណ្តាល និងបំពាក់​បំ​ប៉ន​ធន​ធានមនុស្សសម្រាប់សកម្មភាព APEC ២០២៧ ប្រមូលមតិពីអង្គភាពពាក់ព័ន្ធ ដាក់ជូនគណៈអចិន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត និងរបាយការណ៍នាដើមខែធ្នូ ឆ្នាំ២០២៥​។​ល​។

លោក ង្វៀនញឺអាញ់ នាយកមន្ទីរមហាផ្ទៃ រាយការ​ណ៍​អំ​ពី​​ការអនុវត្តផែនការបណ្តុះបណ្តាល និង​បំពាក់​បំប៉ន​ធន​ធានមនុស្ស

យោងតាមរបាយការណ៍ មន្ទីរមហាផ្ទៃបានផ្តល់មតិ​យោ​បល់​ដល់គណៈកម្មាធិការប្រជាជនខេត្ត ឲ្យចេញផែនការបណ្តុះបណ្តាល និងបំពាក់បំព៉នធនធានមនុស្ស ដើម្បី​​បម្រើការងាររៀបចំសកម្មភាព APEC ២០២៧។ គណៈកម្មាធិការ​ប្រជាជន​ខេត្ត​បាន​កំណត់​ខ្លឹមសារ​បណ្តុះបណ្តាល និងបំពាក់បំប៉ន​ចំនួន ០៤ និង​ប្រគល់​ឲ្យ​​មន្ទីរ ផ្នែកធ្វើ​អធិបតី​ក្នុង​ការ​អនុវត្ត​។ ជាក់ស្តែង ចំណេះដឹងជាក់ស្តែងរបស់ APEC និងសមាហរណកម្មអន្តរជាតិ ប្រគល់ឲ្យមន្ទីរវប្បធម៌ និងកីឡាធ្វើអធិបតី ពិធីទទួលភ្ញៀវ និងពិធីការទូត ប្រគល់ឲ្យមន្ទីរ​ទេសចរណ៍​អធិបតី សន្តិសុខ សុខាភិបាល និងការប្រឈមជា​បន្ទាន់​ប្រគល់ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ព​ការពារ​ព្រំដែន​ខេត្ត ​មន្ទីរ​សុខាភិបាលធ្វើអធិបតី។ គ្រប់គ្រងបរិស្ថាន និង​អារ្យ​ទីក្រុង ប្រគល់ឲ្យមន្ទីរកសិកម្ម និងបរិស្ថានធ្វើ​អធិ​បតី

បណ្ឌិត ង្វៀនវ៉ាន់ថាញ់នាយកសកលវិទ្យាល័យ​គៀន​យ៉ាង​ថ្លែងមតិផ្តល់យោបល់កិច្ចប្រជុំ

ទន្ទឹមនឹងនោះ ដាក់ជូនគណៈកម្មាធិការប្រជាជនខេត្ត សម្រេចបង្កើតអនុគណៈកម្មការបណ្តុះបណ្តាល និង​បំពាក់​បំប៉នធនធានមនុស្ស ដើម្បីបម្រើដល់ការរៀបចំសកម្មភាព APEC ២០២៧ ព្យាករថវិកាសម្រាប់​ការ​បណ្តុះបណ្តាល និងបំពាក់បំប៉នធនធានមនុស្សផ្ញើដល់​មន្ទីរ​ធនធានហិរញ្ញវត្ថុ៕ 

ប្រែ៖ ណារីពៅ 

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }