ប្តូរឈ្មោះមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង

នៅថ្ងៃទី ៥ ខែកក្កដា លោកវេជ្ជបណ្ឌិតឯកទេសទី២ ង្វៀនយ្វីតាន់ នាយកមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងមួយដើម្បីផ្លាស់ប្តូរឈ្មោះមន្ទីរពេទ្យ អាសយដ្ឋាន និងព័ត៌មានគណនីប្រតិបត្តិការ។

មន្ទីរពេទ្យពហុព្យាបាលអានយ៉ាងធំទូលាយ ស្អាត​បាត​និង​ទំ​នើប​

យោងតាមនោះ ចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ មន្ទីរពេទ្យពហុព្យាបាលអានយ៉ាង​មជ្ឈ​ម​ណ្ឌ​ល​​អានយ៉ាង បានប្តូរឈ្មោះជាផ្លូវការទៅជាមន្ទីរពេទ្យព​ហុ​ព្យាបាលអានយ៉ាង ដោយមានឈ្មោះខ្លី និងទំនើប​​ជាង។

លោកវេជ្ជបណ្ឌិតឯកទេសទី២ ង្វៀនយ្វីតាន់ មាន​​ប្រសាសន៍ថា៖នេះជាជំហានប្រែខ្លួននៃ​ប្រវត្តិសា​​ស្ត្រ កំណត់សម្គាល់អត្តសញ្ញាណថ្មី នាំមន្ទីរពេទ្យឡើង​ចំណុច​​កម្ពស់​​ថ្មី។ការផ្លាស់ប្តូរនេះមិនត្រឹមតែជាការ​​កែសម្រួលឈ្មោះហៅប៉ុណ្ណោះទេ តែថែម​ទាំង​ស្ថិត​ក្នុង​​យុទ្ធសាស្ត្រអភិវឌ្ឍន៍យូរអង្វែង ដើម្បីពង្រឹងតួនាទី​របស់មន្ទីរពេទ្យជាមូលដ្ឋានវេជ្ជសាស្ត្រពហុជំនាញឈានមុខ ទំនើប និងមេត្រីភាព បម្រើការគ្រប់​ជ្រុង​ជ្រោយ​នូវ​​​តម្រូវការ ពិនិត្យព្យាបាលជំងឺរបស់​ប្រជាជនខេត្តអានយ៉ាង​​ កម្ពុជា និងខេត្តជិតខាង។

មន្ទីរពេទ្យពហុព្យាបាលអានយ៉ាង គឺជាមន្ទីរពេទ្យ​​ដំដាប់​លេខមួយ-កម្រិតជំនាញស៊ីជម្រៅ របស់​ខេត្ត​អាន​យ៉ាង គឺជាមន្ទីរពេទ្យផ្កាយរណប​របស់មន្ទីរពេទ្យ​​ចើរ៉ៃ ទំហំធំទូលាយ និងទំនើប​ ជាមួយនឹងមាត្រដ្ឋានគ្រែផែនការចំនួន ៩៧០ និងគ្រែ​ស្ថិតិ​ពិតប្រាកចំនួន​ ១.២០០។ គឺជាអាសយដ្ឋានដ៏មានកិត្យានុភាព និង​​មានគុណភាព តែងតែត្រៀមខ្លួនជាស្រេចដើម្បីបម្រើប្រជាជនមកពិនិត្យ ឬព្យាបាលជំងឺជាមួយនឹងសេវាកម្មបច្ចេកទេសខ្ពស់។

រយៈពេលកន្លងទៅនេះ មន្ទីរពេទ្យតែងតែខិតខំដើម្បី​​ក្លាយជាអាសយដ្ឋានវេជ្ជសាស្រ្ដដ៏ទំនុកចិត្ត នាំមកនូវសន្តិភាពផ្លូវចិត្ត និងសុខភាពដល់គ្រួសាររាប់ពាន់នាក់។ ជាមួយនឹងឈ្មោះហៅថ្មី មន្ទីរពេទ្យពហុព្យា​បាល​អានយ៉ាង នឹងបន្តកែលម្អគុណភាពវិជ្ជាឯកទេស និងធ្វើបច្ចុប្បន្នភាពបច្ចេកទេសវេជ្ជសាស្រ្តទំនើបបំផុតពង្រីកផ្នែកឯកទេសដើម្បីបំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជន វិនិយោគមូលដ្ឋាន​សម្ភារៈ​ទំនើប បង្កើត បរិយាកាសពិនិត្យ និងព្យាបាល​ជំងឺមានផាសុកភាព និងរាក់ទាក់។ រក្សានឹងនរក្រមសីលធម៌វេជ្ជសាស្រ្ត ដាក់សុខភាព និងការពេញចិត្ត​របស់អ្នកជំងឺ​ឡើង​ជួរ​មុខ

រយៈពេល  ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យបានទទួល​​ការពិនិត្យព្យាបាលជំងឺជាង ២,៤ លានដង កើនឡើងជាមធ្យមភាគ ៦,០៦% ក្នុងមួយឆ្នាំ ចំនួននៃការ​ផ្ទេរ​អ្នកជំងឺក្រៅមន្ទីរពេទ្យជាង ២៦ពាន់ នាក់។ ទទួល​ដេក​ព្យាបាលក្នុងមន្ទីរពេទ្យជាង ៣៧០ពាន់នាក់ កើនឡើង​​ជាមធ្យម ៥,៨% ក្នុងមួយឆ្នាំ ចំនួនករណីផ្ទេរអ្នកជំងឺ​ដេកព្យាបាលក្នុងមន្ទីរពេទ្យចំនួនជាង ១៣​ពាន់​ករ​ណី​។ ពលានុភាពនៃការប្រើប្រាសគ្រែគម្រោង​ការ​បាកើនឡើង ២៧% ក្នុងមួយឆ្នាំ។ អនុវត្តបច្ចេកទេសបាន​កំណត់​តំបន់ពី ៦០ ទៅ ៧០%។ មន្ទីរពេទ្យបានទទួល និងផ្ទេរ​ប្រគល់នូវបច្ចេកទេសថ្មីៗ ទំនើប គុណភាព បង្កើនការស្រាវជ្រាវវិទ្យាសាស្ត្រ និងសហប្រតិបត្តិការអន្តរជាតិ រួមចំណែកលើកកម្ពស់ចំណេះវិជ្ជា​ឯកទេស​ដើម្បីបម្រើតម្រូវការពិនិត្យព្យាបាលជំងឺសម្រាប់ប្រជាជន

មន្ទីរពេទ្យពហុព្យាបាលងានយ៉ាង ក៏បាន ប្រកាស​​អំពីការផ្លាស់ប្តូរអាសយដ្ឋាន៖ លេខ ៦០ អ៊ូ​ង​វ៉ាន់​ឃីម​ សង្កាត់ឡុងស្វៀន ខេត្តអានយ៉ាង (យោងតាមការរៀបចំអង្គភាពរដ្ឋបាល) និងឈ្មោះគណនីរបស់មន្ទីពេទ្យ​ពហុព្យាបាលមណ្ឌលមណ្ឌលអានយ៉ាង ទៅជា​មន្ទីរ​​ពេទ្យពហុព្យាបាលអានយ៉ាង ក្នុងឃ្លាំងប្រាក់​រដ្ឋនៅការិយាល័យប្រតិបត្តិការលេខ ឃ្លាំងប្រាក់រដ្ឋតំបន់ ១៩ ទៅជាការិយាល័យប្រតិបត្តិការលេខ ៦-ឃ្លាំង​ប្រាក់​រដ្ឋ​​តំបន់លេខ២០៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }