អានយ៉ាង បើកថ្ងៃបុណ្យទេសចរណ៍ ម្ហូបអាហារ ជំរុញពាណិជ្ជកម្ម ផលិតផលអូខូប ជាគំនាស់ទាក់ទាញទេសចរណ៍រដូវវិស្សមកាល

នៅយប់ថ្ងៃទី ២២ ខែឧសភា នៅមជ្ឈមណ្ឌលប្រជុំជីវភាពសហគមន៍ (ទីលានត្រាន់ក្វាងខៃ) សង្កាត់រ៉ាច់យ៉ា មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម ការលក់ និង ទេសចរណ៍ ខេត្តអានយ៉ាងបានបើកជាផ្លូវថ្ងៃបុណ្យ ទេសចរណ៍ ម្ហូបអាហារនឹងផ្សារណាត់ជំរុញពាណិជ្ជកម្ម ផលិតផលអូខូប - រ៉ាច់យ៉ា អានយ៉ាងលើកទី ២ ឆ្នាំ ២០២៦។នេះ គឺជារបត់ផ្លូវការចាប់ផ្តើមចលនាទេសចរណ៍នៅក្នុងរដូវវិស្សមកាលនៃខេត្តអានយ៉ាងពោពេញដោយភាពទាក់ទាញ។

គណៈប្រតិភូចូលរួមបើកពិធីបុណ្យទេសចរណ៍ ម្ហូប​អា​ហារ​និងផ្សារណាត់ពាណិជ្ជកម្មផលិតផលអូខូបលើកទី ២
ប្រតិភូ​ដំណើរការ​ពិធីការ​បើក​សម្ពោធ
គណៈប្រតិភូចូលរួមពិធីបើកពិធីបុណ្យទេសចរណ៍ ម្ហូប​អា​ហារ​នឹងផ្សាណាត់ជំរុញពាណិជ្ជកម្ម ផលិត​ផលអូខូប​លើក​ទី២

ព្រឹត្តិការណ៍នេះគឺជាសកម្មភាពសំខាន់មួយដែលមានគោលបំណងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវកម្មវិធីជំរុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងឆ្នាំ ២០២៦ ព្រមជាមួយនោះគាំទ្រសកម្មភាពនៃឆ្នាំទេសចរណ៍ជាតិ ២០២៦។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅ​ក្នុង​រយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ៣១ ខែឧសភា។

ប្រតិភូ​ទស្សនា​ស្តង់​នានា​នៅ​ក្នុងផ្សារណាត់

ដោយ​ទ្រង់ទ្រាយស្តង់ទំនិញឡើងជិត ៤០០ ស្តង់ ពិធីបុណ្យឆ្នាំនេះបានប្រមូលផ្តុំធុរកិច្ច សហករណ៍ និង​ប្រ​ធាន​កម្ម​អូខូប មកពីខេត្តក្រុងក្នុងនិងក្រៅ​ប្រទេស​ជា​ច្រើន​។ នេះមិនត្រឹមតែជាកន្លែងសម្រាប់ដាក់តាំងបង្ហា​​ និងណែនាំផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកា​មួយ​សម្រាប់ធុរកិច្ចនានាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ភ្ជាប់ឱកាសសហប្រតិបត្តិការ ពង្រីកទីផ្សារ ជំរុញការលក់​​ទំនិញ ជាពិសេសគឺផលិតផលអូខូប និងផលិតផលពិសេសក្នុងស្រុក។ ពិធីបុណ្យនេះក៏​ជាកន្លែង​មួយ​សម្រាប់ប្រជាជនទទួលបានផលិតផលជាច្រើនប្រភេទដែលមានគុណភាព ហើយទទួលបាន​បទពិសោធន៍វប្បធម៌ និងម្ហូបអាហារពិសេសៗរបស់ខេត្តក្រុងដែលចូលរួម រួមចំណែកលើកកម្ពស់ការយល់ដឹង និងមោទនភាពចំពោះតម្លៃទំនិញវៀតណាម។

ស្តង់ទំនិញ​ជិត ៤០០ បានដាក់តាំងបង្ហាញ ណែនាំ និង​​ផ្សព្វផ្សាយផលិតផលនៅក្នុងពិធីបុណ្យ

អ្នកទេសចរមកជាមួយថ្ងៃបុណ្យនឹងបានសម្របខ្លួនទៅ​​នឹង​ខ្សែសង្វាក់បទពិសោធន៍សម្បូបែប រួមមាន៖ បរិ​យា​កាស​ផ្សព្វផ្សាយទេសចរណ៍ អត្តសញ្ញាណម្ហូបអាហារពិសេស- គោរព និងបង្ហាញផលិតផលទេសចរណ៍ដ៏ប្លែក​​ពិ​សេស​របស់អានយ៉ាង និងមូលដ្ឋាននានា។ ពិភពផលិតផលអូខូបជាមួយនឹងផលិតផលអូខូប និង​ទំនិញ​គុណ​ភាពខ្ពស់ ទន្ទឹមនិងនោះកម្មវិធីសិល្បះបានរៀប​ចំ​ឡើងជារៀងរាល់រាត្រីដើម្បីបម្រើប្រជាជននិងអ្នកទេសចរមកពីគ្រប់ទិសទី។

ជាពិសេស ក្នុងក្របខ័ណ្ឌពិធីបើកសម្ពោធនៅយប់នេះ ខេត្ត​​អានយ៉ាង បានបើកសម្ពោធជាផ្លូវការនូវកម្មវិធីទេស​​រណ៍រដូវវិស្សមកាល ២០២៦ ជាមួយនឹងផលិតផល​​​ទេសចរណ៍ថ្មីៗនិងកម្មវិធីជំរុញតម្រូវការដោយ​អា​ទិភាពដ៏ទាក់ទាញជាច្រើនបានត្រៀមជាស្រេចដើម្បីស្វា​គមន៍អ្នកទេសចរក្នុងរដូវវិស្សមកាលនេះ។

ប្រតិភូ​ទស្សនា​ស្តង់ទំនិញនៅ​ក្នុងពិធីបុណ្យ

ថ្លែងមតិបើកពិធីបុណ្យ នាយមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ក្វាងស្វឺនលួ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានអត្ថន័យ​ជាយុទ្ធសាស្ត្រ​​នៅក្នុងសកម្មភាពគាំទ្រ ឆ្នាំទេសចរណ៍ជាតិ ២០២៦​”។ នេះក៏នឹងជាដំណោះស្រាយជំរុញ​តម្រូវការ​ទ្វេភាគីដ៏មានប្រសិទ្ធភាពផងដែរ ដោយមិនត្រឹមតែរួមចំណែក​​ដល់កំណើនពាណិជ្ជកម្ម និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ដោយមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់មូលដ្ឋាន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខេត្តអានយ៉ាងបន្តិចម្តងៗក្នុងទូទាំងប្រទេស។ជាពិសេស ព្រឹត្តិការណ៍នេះ រួមជាមួយនឹងសំ​ណង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខេត្តកំពុងបង្កើតជាគ្រឹះ​​ដ៏រឹងមាំមួយ ត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើដល់សន្និ​​បាត APEC ២០២៧ ដែលនឹងប្រារព្ធឡើងនៅ​ភូ​ក្វឹក​នាពេលខាងមុខ

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }