អានយ៉ាង ផ្សព្វផ្សាយទេសចរណ៍នៅក្នុងសន្និបាតជំរុញទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុង នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី១៨ ខែមីនា នៅទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) គណៈប្រតិភូទេសចរមកពីតំបន់នានាក្នុងតំបន់វាលរាបទន្លេគឺវឡុងបានចូលរួមសន្និបាតជំរុញនិងផ្សព្វផ្សាយទេសចរណ៍ដើម្បីបង្កើនការតភ្ជាប់ទីផ្សារអន្តរជាតិ ជាពិសេសគឺតំបន់អាស៊ាន។

រូបភាពក្នុងសន្និបាត

សន្និបាតបានធ្វើឡើងក្នុងបរិបទប្រទេសម៉ាឡេស៊ីកំពុងផ្សព្វ​ផ្សាយខ្លាំងក្លាយុទ្ធនាការ "ទស្សនាប្រ​ទេសម៉ា​ឡេ​ស៊ី​ ឆ្នាំ២០២៦" ដោយគោលដៅទាក់ទាញ​ភ្ញៀវ​ទេស​ចរ​អន្តរជាតិរាប់សិបលាននាក់ និងបង្កើតជាសន្ទុះ​សម្រាប់​កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។

អញ្ជើញ​ចូលរួមសន្និបាត មានលោក ឌិញ ង៉ុក លីញ ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី រួម​ជា​មួយតំណាងមកពីស្ថាប័នគ្រប់គ្រងទេសចរណ៍ សា​ជី​វ​កម្ម​ទេសចរណ៍ និងដំណើរទេសចរណ៍ផងដែរ។

ថ្លែង​មតិក្នុងសន្និបាត លោក ឌីញ ង៉ុក លីញ ឯកអគ្គ​រដ្ឋ​ទូត​វៀតណាមប្រចាំនៅម៉ាឡេស៊ី បានសង្កត់​ធ្ងន់​លើ​តួនាទីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងការពង្រឹង​ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី ខណៈ​ពេល​ដែលបញ្ជាក់ថា តំបន់វាលរាបទន្លេគឺវឡុង គឺ​ជា​តំ​បន់មួយក្នុងចំណោមតំបន់ដែលមានសក្តានុពលទេសចរ​ណ៍សម្បូរបែប ដែលពោរពេញទៅដោយ​អត្ត​សញ្ញាណ​វប្បធម៌ពិសេសនៃទេសភាពទន្លេ។

ចូលរួមសន្និបាត ខេត្តអានយ៉ាងបាន​បង្ហាញ​យ៉ាង​សកម្ម​នូវ​រូបភាពគោលដៅទេសចរណ៍ដ៏ពិសេសរបស់ខ្លួន ជា​មួយ​នឹងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ចម្រុះ រួមមាន៖ ទេស​ចរណ៍វិញ្ញាណនៅភ្នំស្វាម-ចូវដុក ទេសច​រណ៍អេ​កូ​ឡូ​​ស៊ីព្រៃស្មាច់ត្រាស៊ឺ ទេសចរណ៍សហគមន៍ភ្ជាប់​នឹង​វប្ប​ធម៌​ចាម និងខ្មែរ រួមជាមួយផលិតផលម្ហូប​អាហារ​ពិ​សេស​ៗរបស់តំបន់បាយនុយជាដើម។

យោង​តាមអ្នកស្រី ង្វៀន តាំ ទ្វៀត ទ្រិញ នាយក​រង​មជ្ឈ​មណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេស​ច​រ​ណ៍​​ខេត្តអានយ៉ាង បានឲ្យដឹងថា ការចូលរួមសន្និ​បាត​នៅប្រទេសម៉ាឡេស៊ីមិនត្រឹមតែផ្សព្វផ្សាយគោលដៅទេស​ចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់​ទំនាក់ទំនង​សា​ជីវកម្ម ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ ជា​ពិ​សេស​​ផ្នែកទេសចរណ៍ហាឡាលមូស្លីម ដែលជា​ផ្នែក​មួយមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់ ហើយក៏ជាចំណុចខ្លាំងរបស់​វិស័យ​ទេស​ច​រ​ណ៍​ខេត្តអនាយ៉ាងផងដែរ។ នេះគឺជាឱកាស​មួយ​សម្រា​ប់​ខេត្តអានយ៉ាង រៀនសូត្របទពិសោធន៍​អភិ​វឌ្ឍ​ទេស​ចរណ៍ដោយចីរភាព និងលើកកម្ពស់​គុណភាព​សេ​វា​​កម្ម និងធ្វើពិពិធកម្មផលិតផល៕

ប្រែ៖ សំណាង 

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }