អានយ៉ាង៖ចំណូលពីទេសចរណ៍ជាង ២៧.៨៨៨ ពាន់លានដុង

យោងតាមមន្ទីរទេសចរណ៍ខេត្តអានយ៉ាង ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៦ ខេត្តបានសន្និដ្ឋានថាទទួលភ្ញៀវទេសចរបានជាង១០,៨ លាននាក់មកទស្សនាលេងកម្សាន កើនឡើង ១៤,១% បើប្រៀបធៀបទៅនឹងរយៈពេលនេះឆ្នាំមុន ដែលសម្រេចបាន ៤៣,៣% ផែនការឆ្នាំ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់ កើនឡើង ៥៨,៨%។ ប្រាក់ចំណូលជាសរុបពីទេសចរណ៍តាមការសន្និដ្ឋាន ប្រមាណជាង ២៧.៨៨៨ ពាន់លានដុង កើនឡើង ៤៦,៤%។

ដោយលើសពីការរំពឹងទុកដំបូង វិស័យទេសចរណ៍​អាន​យ៉ាង​មានកំណើនលេចធ្លោនៅ ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០​២៦ នៅលើផែនទីទេសចរណ៍នៃ "តំបន់​ដី​នាគ​ប្រាំ​បួន​"។ យោងតាមននោះ ព្រឹត្តិការណ៍ និង​ពិធី​បុណ្យ​បានទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមួយចំនួន​ធំ ដូចជា៖ បុណ្យចូលឆ្នាំថ្មីឆាំ្នមមីប្រពៃ​ណីជាតិ​វៀត​ណាម​ ២០២៦ បុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ (ឆ្នាំ​សេះ)​ និង មហោស្រពក្លឹបកំណាព្យជីវអាញកាក (ហា​ទៀន​)ជាដើម។ បណ្តា​គោលដៅដូចជាតំបន់​ទេស​ចរ​ណ៍​ជាតិភ្នំស្វាម តំបន់ទេសចរណ៍ភ្នំពពាល ព្រៃ​ស្មាច់​ត្រា​ស៊ឺ​ កោះភូក្វឹក ហនសឺន ណាមយូ ទៀនហៃ នាម​ដ្ឋាន​រ៉ាច់យ៉ា ហាទៀនជាដើម បានទាក់ទាញ​ភ្ញៀវទេស​ច​រ​មកទស្សនាកម្សានយ៉ាងច្រើន។

រូបសំណាកតាកំប៉ោង ឬព្រះកុវេរៈគឺជារូបសំណាក​ព្រះ​ពុទ្ធមួយក្នុងចំណោមរូបសំណាកព្រះពុទ្ធធំជាងគេនៅប្រ​ទេសវៀតណាម ដែលមានទីតាំងនៅតំបន់​ទេ​ស​ច​រ​ណ៍​​ឧទ្យានភ្នំពពាល

ភាពទាក់ទាញនៃវិស័យទេសចរណ៍អានយ៉ាងស្ថិតនៅលើ​ការវេញបញ្ចូលគ្នារវាងទេសភាពធម្មជាតិ និង​ពិធី​បុណ្យ​វប្បធម៌ពិសេសៗ រួមជាមួយនឹងផលិតផល​ទេស​ច​​រណ៍ សេវាកម្មគុណភាពនិងសុវត្ថិភាព។ បច្ចុប្បន្នខេត្ត​ទាំង​មូលមានកន្លែងស្នាក់នៅចំនួន ១.១៤៤ ជាមួយ​បន្ទប់​ជាង ៣៩.១៥០ បន្ទប់ ឆ្លើយតប​បំណង​សម្រាក​លំហែកាយចម្រុះចាប់ពីភាពប្រណីតរហូតដល់តម្លៃសមរម្យមធ្យម។ ជាពិសេសគឺតំបន់សេដ្ឋកិច្ចភូក្វឹក ល្បី​ដោយ​ឆ្នេរខ្សាច់ស្អាតធម្មជាតិ ប្រព័ន្ធអេកូឡូ​ស៊ីសមុទ្ទ​សម្បូរ​បែប ជាមួយនិងរមណីយដ្ឋានទំនើបៗ និងកន្លែង​កម្សាន្ត​ជាច្រើន។ នេះ​គឺជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​​រួមបញ្ចូល​គ្នា​នូវ​ធម្មជាតិ​ដ៏​បរិសុទ្ធ​ជាមួយនឹង​សេវា​កម្ម​​លំដាប់​ខ្ពស់ដែលបំពេញតម្រូវការចម្រុះ​រ​បស់​អ្នក​ទេស​ចរ។ទន្ទឹមនិងនោះ ពន្ធនាគារភូក្វឹកគឺជាកេរ​តំ​ណែល​ប្រវត្តិសាស្ត្រជាតិពិសេសមួយ ដែលជាកន្លែង​បង្កើត​ឡើងវិញនូវ "ឋាននរកលោកីយ" ក្នុងសង្គ្រាម ជួយ​ឲ្យភ្ញៀវទេសចរយល់កាន់តែច្បាស់អំពីការលះបង់ និង​ស្មារតីដ៏អង់អាចរបស់ប្រជាជនវៀតណាម។ ភូមិ​នេ​សាទ​ហាមនិញ និងរ៉ាច់វេម​ជួយឲ្យភ្ញៀវទេសចរ​ទទួល​បាន​បទពិសោធន៍ពីអ្នកនេសាទ និងរីករាយ​ជាមួយ​អា​ហារ​​សមុទ្ទស្រស់ៗ។ វត្តហូក្វឹក និងវត្តយីញកូវ គឺជា​គោល​ដៅទេសចរណ៍វិញ្ញាណល្បីឈ្មោះ ដែល​ពោ​ពេញ​ទៅដោយអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ 

បន្ទាប់​មក ខេត្តអានយ៉ាងកំពុងជំរុញខ្លាំងការអនុវត្ត​បច្ចេកវិជ្ជាដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ។ ខេត្តបានដាក់ឲ្យដំណើរការ website រួម​បញ្ចូល​កន្លែង​កម្សាន្តនិម្មិតពិតប្រាកដ ប្រព័ន្ធលក់​សំបុត្រ​តាម​អន​ឡាញ និងកម្មវិធីទូរស័ព្ទ(mobile app)  ដើម្បី​ផ្សព្វ​ផ្សាយ​រូបភាពទេសចរណ៍។ជាពិសេស ការដាក់​ពង្រា​យ​​​កាមេរ៉ា AI ដើម្បីគ្រប់គ្រងការចូល/ចេញនៅ​តំបន់​ទេស​ចរណ៍ គឺជាជំហានថ្មីមួយនៅក្នុងការគ្រប់គ្រង និង​ធា​នា​សន្តិសុខទំនើប។​

មុន​ឈានដល់ទិវារម្លឹកខួបស្តេចហ៊ុង (ថ្ងៃទី១០ ខែ៣ ច័ន្ទ​គតិ) និងថ្ងៃឈប់សម្រាកថ្ងៃទី៣០ ខែមេសា ដល់​ថ្ងៃ​ទី​១ ខែឧសភា វិស័យទេសចរណ៍អានយ៉ាង​កំពុង​ត្រៀម​ស្វាគមន៍ភ្ញៀវទេសចរ។ លោក ង្វៀន ថាញ់ក្វឹក នា​យករងមន្ទីរទេសចរណ៍ខេត្តអានយ៉ាង បាន​មាន​ប្រ​សាស​ន៍ថា មន្ទីរកំពុងណែនាំមូលដ្ឋានអាជីវកម្ម​នា​នា​នៅលើភូមិសាស្ត្រឲ្យគោរពតាមបទប្បញ្ញត្តិឲ្យបានហ្មត់ចត់​ ធានាគុណភាពសេវាកម្ម និងផលិតផល ដើ​ម្បី​បម្រើភ្ញៀវទេសចរបានល្អបំផុតក្នុងអំឡុងពេលឈប់សម្រាក​។ទន្ទឹមនិងនោះ វិស័យទេសចរណ៍កំពុងសម្របសម្រួល​ជា​មួយអង្គភាពពាក់ព័ន្ធ និងតំបន់ទេសចរណ៍សំខាន់ៗ ដើម្បី​ពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងជាប្រចាំ ដើ​ម្បី​ធានាសុវត្ថិភាព និងដោះស្រាយការរំលោភបំពាន​ឲ្យ​បាន​តឹងរ៉ឹង។ បណ្តាដងផ្លូវមកកាន់អានយ៉ាង​នឹង​បាន​បង្កើន​ការគ្រប់គ្រងចរាចរណ៍ ដើម្បីធានាបាន​នូវលំ​ហូរ​ច​រា​ចរណ៍រលូន។ ខេត្តបន្តវាយតម្លៃរៀបចំណាត់ថ្នាក់​កន្លែង​ស្នាក់នៅ ចេញអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និង​រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បី​លើក​កម្ពស់​វិជ្ជា​ជីវៈសម្រាប់ធនធានទេសចរណ៍ ជាបន្តបន្ទាប់ ។

យោង​តាមនោះ ទិវាបុណ្យខួបស្តេចហ៊ុង និងថ្ងៃឈប់​សម្រាក​​ថ្ងៃ៣០ មេសា ហើយនិងថ្ងៃទី១ ខែឧសភា​ឆ្នាំ​នេះ​ ​បានឈប់សម្រាកជាប់គ្នា គឺជាថ្ងៃឈប់​សម្រាក​វែង​បំផុតក្នុងឆ្នាំ ចំនួនភ្ញៀវទេសចរនឹងកើន​ឡើងខ្លាំង​តាម​ការ​សន្និដ្ឋាន។ អានយ៉ាងបានត្រៀម​សកម្មភាព​ទាក់​ទាញ​ជាច្រើនដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដោយ​ផ្តោត​​លើតំបន់ទេសចរណ៍វិញ្ញាណ និងអេកូឡូស៊ីនៅ​ក្នុង​តំបន់ថាត់សឺន ព្រៃស្មាច់ត្រាស៊ឺ ទេសចរណ៍​អេកូឡូ​ស៊ី​សមុទ្ទ និងកោះនៅសមុទ្ទភាគនិរតី និងតំបន់ឆ្នេរ​សមុទ្ទ​​ហាទៀនជាដើម។

ឆ្នេរខេម តំបន់ពិសេសភូក្វឹក (អានយ៉ាង)

យោងតាមក្រុមហ៊ុនអាកាសចរណ៍ Sun PhuQuoc Airways ថ្ងៃឈប់សម្រាកពីរគ្រាគឺទិវា​បុណ្យ​ខួប​ស្តេច​ហ៊ុង​ ថ្ងៃទី ១០ ខែ ៣ ច័ន្ទគតិ និងទិវាជ័យជំនះ ៣០ មេ​សា ទិវាពលកម្មអន្តរជាតិទី ១ ឧសភា បរិ​មាណ​ផល​ជើងហោះហើត្រូវបានគេព្យាករថានឹងមានការកើនឡើង​ប្រមាណ ៣២% និង ៤៤% ធៀបនឹង​ដំណាល​ពេល​នេះ​ឆាំ្ន​មុន។ជើង​ហោះ​ហើរជា​សរុបក្នុងឱកាសបុណ្យទានឆាំ្ននេះ នឹងកើនឡើងជាមធ្យមប្រមាណ ១១៨​ជើងហោះហើ​/​ថ្ងៃ​​ ដោយឡែកបណ្តាថ្ងៃកំពូលអាចឡើងដល់ ១៣០​ជើង​​/ថ្ងៃ។ចំនួនអ្នកដំណើរដែលបានសន្និដ្ឋានសម្រេចបាន ២២​ពាន់​នាក់ ដោយចំណុចកំពូលប្រមូលផ្តុំនៅលើផ្លូវពី តាន់​សឹនញ៉ាត់ (ទីក្រុងហូជីមិញ) ណូយបៃ (ហាណូយ) និង​​ដាណាំង។

អាកាសយានដ្ឋានអន្តរជាតិភូក្វឹកកំពុងពិនិត្យឡើងវិញនូវផែនការប្រតិបត្តិការទាំងអស់ដើម្បីបម្រើចម្លោះម៉ោងហោះ​ហើនីមួយៗ ដោយបង្កើនបុគ្គលិកនៅទីតាំង​សំ​ខាន់​ៗ​​ដូចជាតំបន់ត្រួតពិនិត្យសន្តិសុខ ប័ណ្ណា​គារធ្វើ​បែប​បទ ប្រព័ន្ឋបង្វិលជញ្ជូនឥវ៉ាន់ និងកន្លែងចត​យន្ត​ហោះ​។​ ការសហការរវាងអាកាសយានដ្ឋាន ក្រុមហ៊ុន​អា​កាស​ចរណ៍ និងបណ្តាស្ថាប័ណ្ណធ្វើសកម្មភាព​នៅ​អា​កាស​​យានដ្ឋានដូចជា នគរបាលព្រំដែន គយ​អន្ត​រ​ជាតិ​ភូ​ក្វឹក​ កិច្ចការផែនៅអាកាសយានដ្ឋានភូក្វឹក និងប៉ម​ត្រួត​ពិនិត្យផ្លូវអាកាស បានរឹតបន្តឹង ដើម្បីកាត់បន្ថយ​ស្ថាន​ភាពកកស្ទះចរាចរណ៍ដោយដុំក្នុងម៉ោងកំពូល។

ទៅ​ទន្ទឹម​និងផែនការប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធ​ប្រ​តិ​បត្តិការក៏បានបំពេញទាន់ពេល។ នៅថ្ងៃទី ១៦ ខែ​មេ​សា​ ឆ្នាំ ២០២៦ ទើបកន្លង តំបន់ចតរថយន្ត 1C ស្ថិត​ក្នុងគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិភូក្វឹកបានដាក់ឲ្យដំណើរការជាផ្លូវការបន្ទាប់ពីសាងសង់អស់រយៈ​ពេលបីខែ ដោយបានបន្ថែមទីតាំងចតរថយន្តចំនួន ៥ និងត្រៀមសម្រាប់ឱកាសកំពូល។

អា​កាស​យានដ្ឋានអន្តរជាតិភូក្វឹក ក៏បាន អនុ​វត្ត​ទម្រង់​ធ្វើបែបបទនៅក្នុងសណ្ឋាគារតែម្តងនៅក្នុងប្រព័ន្ធអេកូឡូ​ស៊ីរបស់ Sun Group គឺ La Festa Phu Quoc Curio Collection by Hilton និង New World Phu Quoc Resort ចាប់ពីថ្ងៃទី ១៧ ខែមេសា។ តាមនោះ អ្នកដំណើរ​អាចបំពេញ​ការ​ចុះ​ឈ្មោះ​ចូល​បានបញ្ចប់​និង​ទទួល​​បានកាត​ឡើង​យន្តហោះមុនពេល​ធ្វើដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន ឥវ៉ាន់បញ្ញើបានទទួល​នៅ​សណ្ឋា​គារ និងដឹកជញ្ជូនដោយផ្ទាល់ទៅកាន់​អាកាស​យាន​ដ្ឋានដើម្បីត្រួតពិនិត្យតាមនីតិវិធីស្តង់ដារ។ក្នុងដំណាក់កាលដំបូង សេវាកម្មនេះបាន​អនុវត្ត​សម្រាប់​អ្នកដំណើររបស់ Sun Phu Quoc Airways។ ជា​ពិសេស ភ្ញៀវដែលស្នាក់នៅ Sunset Town និង​ឆ្នេរ​ខេម​ ក៏ អាចប្រើប្រាស់សេវាកម្មនេះបានដែរ។ ទម្រង់​នេះ​បានសន្និដ្ឋានថានឹងពង្រីកនាពេលអនាគត ហើយ​ជាពិសេសនឹងជួយកាត់បន្ថយការកកស្ទះនៅអាកាសយាន​ដ្ឋានក្នុងឱកាសបុណ្យទាន។ 

រួមជាមួយនោះ ការអនុវត្តដំណោះស្រាយ​បច្ចេកវិជ្ជា​បន្ត​បាន​ពង្រីក​ប្រសិទ្ធភាព ប្រព័ន្ធ Wi-Fi បានគ្របដណ្តប់​លើ​ស្ថានីយរថភ្លើងទាំងមូល អេក្រង់បង្ហាញព័​ត៌មាន​ជើង​ហោះហើរដែលបានធ្វើឲ្យប្រសើរឡើង ហេដ្ឋា​រច​នា​​សម្ព័ន្ធទូរគមនាគមន៍ 4G/5G បានបង្កើន រួម​ជា​មួយ​និង​ការអនុវត្តជីវមាត្រក្នុង ដំណើរការចុះឈ្មោះចូល បានជួយកាត់បន្ថយពេលវេលាដំណើរការសម្រាប់អ្នកដំ​ណើរ​។ ទម្រង់ប្រមូលប្រាក់ដោយស្វ័យប្រវត្តិ​នៅច្រក​ចូល​ និងច្រកចេញនៃអាកាសយានដ្ឋាន រួមចំណែក​កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងចម្លោះម៉ោងកំពូល។

ការបំពេញបន្ថែមវិធានការដើម្បីរក្សាប្រតិបត្តិការឲ្យមានស្ថិរភាពក្នុងចំណោមសម្ពាធកំពូលបង្ហាញពីសមត្ថភាពរៀបចំអាជីវកម្មក្នុងដំណាក់កាលថ្មីឆ្ពោះទៅដល់ APE២០២៧ នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់​និង​ធុរ​កិច្ច​ផ្តាច់មុខប្រមាណពី ១០ពាន់ ដល់ ១២ពាន់​នាក់​មក​ពីប្រទេសជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅលើកោះ​ភូក្វឹក។

ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រុមហ៊ុន Sun Group បាន​ទទួលយកប្រតិបត្តិការ និងការវិនិយោគ​ជាផ្លូវ​ការ​ក្នុង​ការធ្វើឲ្យប្រសើរឡើង និងពង្រីក​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិភូក្វឹក ដើម្បីបង្កើនពលានុភាពសេវាកម្មដល់ ២៤​ លាននាក់ក្នុងមួយឆ្នាំ និងអាចពង្រីកឡើងដល់ ៥០​ លាននាក់ក្នុងរយៈពេលយូរ។ អាកាសយាន​ដ្ឋាន​អន្ត​រ​​ជាតិភូក្វឹក មានគោលបំណងក្លាយជា​ទម្រង់​"អា​កាស​​​យានដ្ឋានគោលដៅ"ដោយផ្អែកលើស្តង់ដារ Changi-"អាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក" រយៈ​ពេល​ ១៣ ឆ្នាំជាប់ៗគ្នា - ដែលជាកន្លែង​ទទួល​បាន​បទ​ពិសោធន៍របស់អ្នកដំណើរបានរចនាជាបន្តបន្ទាប់ឡើងរលូន​ចាប់តាំងពីពេលមកដល់៕

ប្រែ៖ ណារីពៅ 

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }