លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំបង្កើនល្បឿនបញ្ចេញថវិកាវិនិយោសាធារណៈ និងការដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះអ្នកម៉ៅការដែលគ្មានសមត្ថភាព

នៅថ្ងៃទី៨ ខែមិថុនា លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អំពីខ្លឹមសារស្ថិតក្នុងសមត្ថកិច្ចក្នុងការសម្រេចនិងដាក់ជូនគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃគណកម្មាធិការប្រជាជនខេត្ត ព្រមទាំងស្តាប់របាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែឧសភា និងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦។ អញ្ជើញចូលរួមផងដែរ រួមមានលោក ង្វៀន ថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត ប្រមទាំងលោក ឡេវ៉ាន់ភឿក ង៉ោកុងធឹក និងលោក ឡេទ្រុងហូ អនុប្រធានគណកម្មាធិការប្រជាជនខេត្ត។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេ​ត្ត​ថ្លែង​​មតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណ​កម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ ចំពោះ​​ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការវិភាគទិន្នន័យ និងការបង្ហាញរបាយការណ៍ ដោយជំនួសវិធីសាស្រ្តអានបែបប្រពៃណី។ ទន្ទឹមនិងនោះ តម្រូវឲ្យ​អង្គ​ភាព​​នានាបន្តស្រាវជ្រាវ និងជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត AI ទៅក្នុងការបង្កើតរបាយការណ៍ ការវិភាគទិន្នន័យ និងការរិះគន់គោលនយោ​​បាយនាពេលអនាគត។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលប្រាំខែកន្លងមកនេះ លោក ហូវ៉ាន់ម៉ឹង ប្រធាន​​គណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវឲ្យ​មន្ទីរ​ ផ្នែក និងមូលដ្ឋាននានា ផ្តោតលើការបញ្ចេញ​ថវិកា​ដើមទុនវិនិយោគសាធារណៈឲ្យបានឆាប់រហ័ស និង​រំដោះ​ផ្ទៃ​រាប​ឲ្យបានឆាប់រហ័ស ដោយធានានូវប្រភព​ផ្គត់ផ្គង់វត្ថុធាតុដើម និងដោះស្រាយយ៉ាងម៉ឺងម៉ាត់​ចំពោះអ្នក​ម៉ៅ​ការគ្មានសមត្ថភាព មិនធានាបាន​នូវល្បឿន​និង​គុណ​ភាព

បណ្តាមន្ទីរ ផ្នែក និងមូលដ្ឋាននានា ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនូវការណែនាំរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត។ ច្បាមជាប់​ផែនការ និងសេណារីយ៉ូកំណើនសេដ្ឋកិច្ច ហើយខិតខំសម្រេចគោលដៅកំណើនសេដ្ឋកិច្ច-សង្គម ជាពិសេស​គឺ​កំណើនសេដ្ឋកិច្ច ចំណូលថវិកា និងតម្លៃ​នាំចេញ​ជា​ដើម​។វិនិយោគិនទាំងអស់គួរតែផ្តោតលើការពន្លឿន​ល្បឿន​សាងសង់សំណង់ដែលបម្រើដល់សន្និបាត APEC ២០២៧ និងបណ្តាគម្រោងវិនិយោគសាធារណៈផ្សេងទៀត។

ទិដ្ឋភាពកិច្ចប្រជុំ

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវឲ្យបន្តពង្រឹងការគ្រប់គ្រងរដ្ឋលើវិស័យ​ជា​ច្រើន​។ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រួតពិនិត្យ និងដោះស្រាយទំនិញក្លែងក្លាយ និងរំលោភបំពានកម្មសិទ្ធិបញ្ញា។ មន្ទីរហិរញ្ញវត្ថុ រួមជាមយយនឹង​អង្គភាពពាក់ព័ន្ធគួរតែផ្តោតលើការដោះស្រាយការលំបាក និង​បញ្ហា​ទាក់ទិននៃគម្រោង និងអាជីវកម្មនានានៅលើ​ភូមិ​សាស្ត្រ​ខេត្ត។ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍គួរតែបន្តរក្សាទម្រង់ "កាហ្វេអ្នកជំនួញដើម្បីគាំទ្រជាប្រចាំដល់អាជីវកម្មតាមកាល​កំ​ណត់​​

ក្នុងខែមិថុនា មូលដ្ឋាននានាបានបញ្ចប់ការធ្វើផែនការ​រួម​ និងផែនការបែងចែកតំបន់ បង្កើតផែនការផ្សព្វ​ផ្សាយ​អនុវត្តផែនការរួមរបស់ខេត្ត ដើម្បីបំពេញភារកិច្ច គួរតែយកចិត្តទុកដាក់ផ្សព្វផ្សាយចំពោះគម្រោងសំខាន់ៗដូចជា៖ តំបន់ពាណិជ្ជកម្មសេរី តំបន់សេដ្ឋកិច្ចចំណូលទាប សេដ្ឋកិច្ចច្រកទ្វារព្រំដែន កម្មវិធីអភិវឌ្ឍន៍ទីក្រុង និងលំនៅដ្ឋានសង្គមជាដើម។ 

អំពីការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យមូលដ្ឋាននានា សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល គាំទ្រដល់​ទី​តាំង​ប្រឡង។នគរបាលខេត្ត មន្ទីរសុខាភិបាល និងអង្គភាពផ្សេងៗទៀត គួរតែយកចិត្តទុកដាក់លើការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍និងសុវត្ថិភាពចំណីអាហារនៅក្នុងតំបន់ជុំវិញសាលារៀន និងទីតាំងប្រឡង ដោយធានាថាការប្រឡងប្រព្រឹត្តទៅដោយសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិនិងមិនមានភាពអវិជ្ជមានណាមួយឡើយ​។

លោក ង្វៀនថាញផុង អនុប្រធានប្រចាំការ​គណ​កម្មាធិ​ការ​ប្រជាជនខេត្តថ្លែងមតិក្នុងកិច្ចប្រជុំ

យោងតាមរបាយការណ៍របស់មន្ទីរហិរញ្ញវត្ថុ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តក្នុងរយៈពេលប្រាំខែដំបូងនៅលើភូមិសាស្ត្រខេត្តអានយ៉ាងបានមានកំណើនស្ថិរភាពជាបន្ត។ ផលិតកម្មកសិកម្មបានកើនឡើងបន្ត បរិ​មាណ​ផល និងចិញ្ចឹមមច្ឆជាតិកើនឡើង ៧,០៦% បើប្រៀប​​ធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន សកម្ម​ភាព​ផលិតឧស្សាហកម្មបានបង្ហាញពី និន្នាការកំណើនវិជ្ជមាន និងសន្ទស្សន៍ផលិតឧស្សាហកម្ម (IIP) កើនឡើង ១៣,៤០% បើប្រៀបធៀបទៅនឹងរយៈពេល​នេះ​ឆ្នាំមុន។ ការលក់រាយសរុបនៃទំនិញនិងប្រាក់ចំណូលពី​​សេវាកម្មប្រើប្រាស់បានកើនឡើង ២២,៦៥% បើប្រៀបធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន។ ទុន​កៀរ​គរ​សរុបរបស់អង្គការឥណទានកើនឡើង ៦,៧៣% បើ​ប្រៀប​ធៀបនឹងចុងឆាំ្ន២០២៥។ ចំនួនអាជីវកម្មដែលបង្កើតថ្មីបានកើនឡើង ៥៤,១២%។ ចំនួនភ្ញៀវទេសចរនៅលើភូមិសាស្ត្រខេត្តបានកើនឡើង ១២,១% បើប្រៀបធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន (ក្នុងនោះភ្ញៀវទេសចរអន្តរជាតិបានកើនឡើង៤៨,៤% បើប្រៀបធៀបទៅនឹងដំណាលពេលនេះឆ្នាំមុន)។ ចំណូលថវិការដ្ឋ និងបញ្ចេញថវិកាទុនវិនិយោគសាធារណៈបានពន្លឿន

លោក ឡេទ្រុងហូ អនុប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​ថ្លែងមតិក្នុងកិច្ចប្រជុំ

ការងាររៀបចំផែនការនៅតែរក្សាផ្សព្វផ្សាយអនុវត្តជាបន្ត ដោយធានាបាននូវល្បឿនជាមូលដ្ឋាន ក្នុងការ​បញ្ចប់ផែនការបែងចែកតំបន់ រៀបចំផែនការទីក្រុងរួម និងផែនការរួមក្នុងការកសាងជនបទក្នុងទិសដៅស្របគ្នា និងឯកភាពជាមួយផែនការខេត្ត។ ផ្សព្វ​ផ្សាយគម្រោងសំខាន់ៗកំពុងត្រូវបានអនុវត្ត រួមជាមួយនឹងការរៀបចំវិនិយោគ និងការវាយតម្លៃគម្រោង ដែលកំពុងត្រូវបានអនុវត្តជាបន្ទាន់។ទាក់ទាញការវិនិយោគ និងដោះស្រាយ​​ការលំបាកសម្រាប់អាជីវកម្ម និងវិនិយោគ​គិន​នៅលើភូមិសាស្ត្រខេត្តកំពុងបានផ្សព្វផ្សាយយ៉ាងសកម្ម ជាពិសេសរៀបចំសន្និបាតប្រកាសផែនការ និងជំរុញការវិនិយោគខេត្តអានយ៉ាងឆ្នាំ ២០២៦ ដោយជោគជ័យ

លោក ឡេវៀតបាក់ នាយកមន្ទីរសំណង់ ថ្លែងមតិ​ក្នុង​កិច្ច​ប្រជុំ

សុខាភិបាល អប់រំ និងសន្តិសុខសង្គមនៅតែបន្តទទួលបានការយកចិត្តទុកដាក់។ ការងារថែទាំ​អនុវត្តគោលនយោបាយ និងរបបសម្រាប់អ្នកមាន​សគុណបាន​ផ្សព្វ​ផ្សាយ​ទាន់ពេល និងមានប្រសិទ្ធភាពតាមផែនការ​ត្រឹម​ត្រូវ​សន្តិសុខនយោបាយនិងការពារជាតិស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានធានា។ ទំនាក់ទំនងការទូតបានរក្សារឹងមាំ។ កសាងអាជ្ញាធរ កំណែ​ទម្រង់​​រដ្ឋបាលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

លោក ង្វៀនថុងញ៉ាត់ មន្ទីរឧស្សាហពាណិជ្ជ​កម្មថ្លែង​មតិ​ក្នុងកិច្ចប្រជុំ

ទៅទន្ទឹមនិងនោះ ការដឹកនាំ និងការណែនាំក្នុងការធ្វើ​ឲ្យជាក់លាក់សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោ​​បាយ និងបណ្តាកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សនៃគណ​កម្មាធិ​ការ​ប្រជាជនខេត្តបានផ្សព្វផ្សាយអនុវត្តស្របគ្នា។ ជាពិសេស ខេត្តបានផ្តោតលើការពន្លឿនការបញ្ចប់ឯកសារច្បាប់ ការប្រគល់ផ្ទៃរាប និងធានាសម្ភារៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់សំណង់សំខាន់ៗចំនួន ២១ ដើម្បី​​ត្រៀមសម្រាប់សន្និបាត APEC ២០២៧ ដែលនឹងប្រារព្ធឡើងនៅតំបន់ភូក្វឹក៕

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }