អានយ៉ាង៖ ភូក្វឹកគឺជា “ក្បាលនាវា” បង្កើតជាសម្ទុះសម្រាប់ទេសចរណ៍

យោងតាមមន្ទីរទេសចរណ៍ខេត្តអានយ៉ាង ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦ វិស័យ “ឧស្សាហកម្មគ្មានផ្សែង” របស់ខេត្តបានផ្លាស់ប្តូរខ្លាំងក្លា ដោយស្វាគមន៍ភ្ញៀវទេសចរជាង ១៣,៣ លាននាក់ កើនឡើង ១២,១% បើប្រៀបធៀបទៅនឹងរយៈពេលនេះឆ្នាំមុន ដោយមានប្រាក់ចំណូលសរុប ៣៣,១៦៩ ពាន់លានដុង សម្រេចបានស្របគ្នាប្រមាណ ៥៣,២% និងជិត ៥០% នៃផែនការប្រចាំឆ្នាំ។

បញ្ជាក់ពីជំហររបស់កោះភូក្វឹក​

ចំណុចលេចធ្លោរបស់ខេត្តអានយ៉ាងគឺទាក់ទាញភ្ញៀវទេសចរខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម(ឆ្នាំមមី) និងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៦ ទិវារម្លឹក​វិញ្ញា​​ក្ខន្ធស្តេចហ៊ុង (ថ្ងៃទី ១០ នៃខែទី ៣ ច័ន្ទគតិ) ខួបលើកទី ៥១ ឆាំ្នទិវារំដោះភាគខាងត្បូងវៀតណាមថ្ងៃទី ៣០ ខែមេសា និងទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភា។ ភ្ញៀវទេសចរមិនត្រឹមតែធ្វើដំណើរធម្មយាត្រាទៅកាន់តំបន់ភ្នំ៧ហៅថាត់សឺនអានយ៉ាងដ៏អាថ៌កំបាំង និងជំនឿខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ពីទម្រង់ទេសចរណ៍ចម្រុះដូចជា ទេសណ៍ឆ្នេរ និងកោះ ទេសចរណ៍អេកូឡូស៊ី និងទទួល​បាន​បទពិសោធន៍នៅក្នុងតំបន់ទេសចរណ៍នៃស្រែចម្ការផងដែរ

ទូកក្ដោងសម្រាប់អ្នកទេសចរនៅក្នុងតំបន់កោះភូក្វឹក

ព្រមជាមួយនោះ តំបន់ពិសេសភូក្វឹកត្រូវបានសម្គាល់ដោយការវិលត្រឡប់ដ៏ខ្លាំងក្លារបស់ភ្ញៀវទេសចរអន្តរជាតិ​ ជាមួយភ្ញៀវទេសចរជាង ១,១៧ លាននាក់ កើនឡើង​ ៥១% ស្មើជិត ៩៩% នៃភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ខេត្តទាំងមូល។

ចំនួនភ្ញៀវ​ទេសច​រ​អន្តរ​ជាតិដែលមកទស្សនាកោះពេជ្រភូក្វឹកបានកើនឡើងគួរឲ្យកត់សម្គាល់ដោយសារតែការធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិភូក្វឹក ដែលបានបង្កើន​ពលា​នុ​ភាព​​បម្រើភ្ញៀវ ដោយជើងហោះហើរ​ត្រង់ជា​ច្រើន​ពី​កូ​រ៉េ​ខាង​ត្បូង ចិន សិង្ហបុរី ថៃ។ល។ គោល​នយោ​បាយ​លើក​លែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃ ដែលបង្ក​លក្ខ​ណៈ​ងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និង​កាត់​បន្ថយឧបសគ្គនីតិវិធីចូល និងចេញ ព្រមទាំង​ការ​អភិ​វឌ្ឍ​ខ្សែសង្វាក់រមណីយដ្ឋានផ្កាយ ៥ សួនកម្សាន្ត និង​កាស៊ី​ណូដោយក្រុមហ៊ុន Vinpearl និង Sun Group ដែលបង្កើតជាចំណុចលេចធ្លោមួយ។ កៗ។ ទន្ទឹម​និងនោះកោះភូក្វឹកបានទទួលស្គាល់ជាគោលដៅទេសចរណ៍លំដាប់ពិភពលោកដែលមាននិន្នាការពេញនិ​យមបំផុតនៅឆ្នាំ ២០២៦និងរៀបចំព្រឹត្តិការណ៍វប្បធម៌និងកីឡាអន្តរជាតិជាច្រើន។ និន្នាការឆ្ពោះទៅរកទេសចរណ៍រមណីយដ្ឋានសម្រាកលំហែកាយបៃតង ដែល​​ភ្ញៀវទេសចរអន្តរជាតិស្វែងរកគោលដៅដែលនៅជិតធម្មជាតិ មានសុវត្ថិភាព ដោយចីរភាព ស្របតាម​សក្តា​នុភាពរបស់កោះពេជ្រ

យោងតាម​លោក ប៊ួយក្វឹកថៃ ប្រធានមន្ទីរទេសចរណ៍​ខេត្ត​អានយ៉ាងសង្កត់ធ្ងន់ថា កោះភូក្វឹកបានក្លាយជា “ក្បាល​នាវា” ដែលនាំយករូបភាពខេត្តអានយ៉ាង​ទៅ​កាន់​​ពិភពលោក ជួយឲ្យខេត្តបង្កើនកេរ្តិ៍ឈ្មោះ និង​កម្លាំងប្រកួតប្រជែងក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់។ នៅពេល​ដែលភូក្វឹកទាក់ទាញភ្ញៀវ​ទេសចរ​អន្ត​រជាតិ​មក​កាន់កោះពេជ្រ បណ្តាមូលដ្ឋានផ្សេងៗទៀតដូចជា ហាទៀន រ៉ាចយ៉ា ហនសឺន ចូវដុក ភ្នំស្វាម ភ្នំពពាល ត្រាស៊ឺជាដើម មានឱកាសទទួលបានអត្ថប្រយោជន៍​ពី​ការ​ពង្រីកលំហូរភ្ញៀវទេសចរ។ ក្នុងពេលជាមួយគ្នានេះដែរ នេះគឺជាជំហានមួយ​សម្រាប់​​ខេត្តដើម្បីត្រៀមខ្លួនសម្រាប់សន្និបាតកំពូល APEC ២០២៧ នៅភូក្វឹក និងលើកកម្ពស់​ឋានៈ​តំបន់​។ ​ប្រការនេះមិនត្រឹមតែបញ្ជាក់ពីឋានៈរបស់​ភូក្វឹក​ប៉ុ​ណ្ណោះ​​ទេ ប៉ុន្តែថែមទាំងបង្កើតនូវឥទ្ធិពលផ្សព្វផ្សាយ បង្កើន​រូបភាព និងភាពទាក់ទាញសម្រាប់វិស័យទេស​ច​រ​ណ៍​​ខេត្តអានយ៉ាងទាំងមូល។ វិស័យទេសចរណ៍បាន​ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តឲ្យដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលដើម្បីអនុម័តគម្រោងរៀបចំភូក្វឹឲ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ីគុណភាពខ្ពស់លំដាប់អន្តរជាតិ ដើម្បីធ្វើជាត្រីវិស័យ​សម្រាប់​ជំហានយូរអង្វែង

បច្ចេកវិទ្យាឌីជីថលជួយអភិវឌ្ឍវិស័យទេសចរណ៍

ក្នុងការអភិវឌ្ឍទេសចរណ៍ ខេត្តបានធ្វើទំនើបកម្មយ៉ាខ្លាំងនូវកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងផ្សព្វផ្សាយ ដោយរួមបញ្ចូលគ្នានូវការផ្សព្វផ្សាយបែបប្រពៃណីជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ ខេត្តអានយ៉ាងបានអនុវត្តប្រព័ន្ធគេហទំព័រដែលរួមបញ្ចូលវីដេអូជាក់ស្តែងនិម្មិត ប្រព័ន្ធលក់សំបុត្រតាមអនឡាញ និងកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយរូបភាព។ កាមេរ៉ា AI ត្រូវបានដាក់​ឲ្យ​ប្រើប្រាស់ដើម្បីគ្រប់គ្រងភ្ញៀវទេសចរនៅតាមតំបន់ទេសចរណ៍។ ខេត្តបានធ្វើឌីជីថលទិន្នន័យទេសចរណ៍​និង​គេហទំព័រប្រសើរឡើងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អង្គការ និងបុគ្គលក្នុងការស្វែងរក និងសិក្សាព័ត៌មាន

បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់ខេត្តកំពុងមានភាពជំនាញកាន់តែខ្លាំងឡើង ដោយមានកន្លែងស្នាក់នៅជាង ១.១៥០កន្លែង និងបន្ទប់ជិត ៤០.០០ បន្ទប់ ដែលបំពេញតម្រូវការចម្រុះចាប់ពី​មធ្យម​រហូតដល់ប្រណីត។ អ្នកបម្រើសេវាកម្មមានលក្ខណៈស្តង់ដារ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍​មាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការជាង ៥៩០ នាក់ និងក្រុមហ៊ុន​ទេសណ៍​ធម្មយាត្រាបានផ្តល់អាជ្ញាប័ណ្ណចំនួន ១៤៣។ ការរៀបចំយ៉ាងហ្មត់ចត់អំពីមូលដ្ឋានសម្ភារៈ ធនធានមនុស្ស​ និងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅ​តាម​តំបន់ទេសចរណ៍បានបង្កើតជាបរិយាកាសទេសចរណ៍សុវត្ថិភាព និងរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរ

បន្ទាប់​ពីការរួមបញ្ចូលខេត្ត ខេត្តអានយ៉ាងមាន​ធនធាន​ធម្ម​ជាតិយ៉ាងសម្បូរបែបចាប់តាំងពីវាលរាប ព្រំដែន ព្រែក​ទន្លេ រហូតដល់ព្រែភ្នំ និងកោះសមុទ្ទដ៏អស្ចារ្យ។ ប្រ​ការ​នេះបានផ្តល់ឲ្យខេត្តអានយ៉ាងនូវប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ទេសចរណ៍ដ៏សម្បូរបែប និងលំដាប់ខ្ពស់។ ភូក្វឹក​នៅ​តែបន្តបានកំណត់ជាមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍អេកូឡូស៊ីគុណភាពខ្ពស់និងសេវាកម្មកោះសមុទ្ទលំដាប់​ជាតិ និងអន្តរជាតិ។ ចង្កោមហាទៀន - គៀនលឿង - គៀន​ហៃ បញ្ជាក់ពីឋានៈរបស់ខ្លួនជាមួយនឹង​ទេស​ច​រ​ណ៍​​អេកូឡូស៊ីកោះសមុទ្ទដែលភ្ជាប់ជាមួយនឹង​កេរ​ដំ​ណែល​ប្រវត្តិសាស្ត្រ និងវប្បធម៌ពិសេស។ ចង្កោមវិញ​ទេ​ភ្នំពាពាល(នុយកាំ)រក្សាបានពាណិជ្ជ​សញ្ញា​ទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញជាមួយវត្តលោកយាយភ្នំស្វាមនិងតំបន់ទេសចរណ៍ភ្នំពពាល។ ស្របពេល​ជា​មួយ​គ្នានេះដែរប្រព័ន្ធ សួតបៃតងរួមមាន​ឧទ្យានជាតិអ៊ូមិញធឿង ឧទ្យានជាតិភូក្វឹក និងព្រៃស្មាច់ត្រាស៊ឺបង្កើត​​ជាបណ្តាញទេសចរណ៍អេកូឡូស៊ីព្រៃឈើ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍បទពិសោធន៍ដ៏សម្បូរបែប ដែលកម្ររកឃើញនៅកន្លែងផ្សេងទៀត។

ភ្ញៀវ​ទេសចរហែលទឹកនៅឆ្នេរមុយណៃ សង្កាត់​ហា​ទៀន​។

យោងតាមលោក ប៊ួយក្វឹកថៃ ប្រធានមន្ទីរទេសចរណ៍ខេត្ត​អានយ៉ាងខេត្តបាន មានគោលដៅស្វាគមន៍ភ្ញៀវទេសចរចំនួន ៣៩,៥ លាននាក់នៅឆ្នាំ ២០៣០ ក្នុង​នោះ​ភ្ញៀវទេសចរអន្តរជាតិជាង ៣ លាននាក់ តាម​រយៈ​នោះនាំវិស័យទេសចរណ៍ក្លាយជាច្រកទ្វារសំខាន់មួយដែលតភ្ជាប់សេដ្ឋកិច្ចរបស់ខេត្តនៅក្នុងតំបន់អាស៊ាន ដោយមានគោលបំណងក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្ទនិងកោះលំដាប់ពិភពលោក និងជាមជ្ឈមណ្ឌលទេសចរណ៍បៃតងនៃតំបន់។

ដើម្បី​​សម្រេចបានបំណងប្រាថ្នានេះ ខេត្តកំពុងផ្តោតលើដំណោះស្រាយសំខាន់ៗ។ ក្នុងនោះ អាទិភាពចម្បង​​ គឺកំណែទម្រង់នីតិវិធីរដ្ឋបាល ស្នើសុំឲ្យ​មានការពង្រីកគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងការផ្សព្វផ្សាយ។ ប្រព័ន្ធដឹកជញ្ជូន​តភ្ជាប់​រវាងអាកាសយានដ្ឋាន និងកំពង់ផែជាមួយមជ្ឈមណ្ឌទេសចរណ៍បានបញ្ចប់ក្នុងទីសដៅស្របគ្នា និងទំនើប។ អានយ៉ាងមានគោលបំណងអភិវឌ្ឍទេស​​ណ៍បៃតង និងប្រកបដោយចីរភាពដោយផ្អែកលើសសរស្តម្ភបីគឺ ខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចទេសចរណ៍ អាន​យ៉ាង​តម្រង់ទិសអភិវឌ្ឍទេសចរណ៍បៃតង ធនធានមនុស្ស​នៅនឹងកន្លែងគុណភាពខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធទំនើប។

ជា​​ពិសេស ខេត្តបានឆ្លៀតឱកាសច្រើនបំផុតពីព្រឹត្តិការណ៍ APEC ២០២៧ ដែលជាកាណាល​ដ៏សំខាន់មួយដើម្បីជួយខេត្តឲ្យសម្រេចបាននូវគោលដៅអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សព្វផ្សាយរូបភាព។ ជាក់ស្តែងគឺការជំរុញនិងកំណត់ទីតាំងពាណិជ្ជសញ្ញាទេសចរណ៍អានយ៉ាងនៅលើផែនទីទេសចរណ៍ពិភពលោក។ ផ្តោតលើការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងទីផ្សារទេសចរណ៍ និងតភ្ជាប់កាន់តែស៊ីជម្រៅជាមួយខឿនសេដ្ឋកិច្ចទេសចរណ៍ពិភពលោក៕ 

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }