លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំអនុវត្តកម្មវិធីគោលដៅជាតិដំណក់កាល ២០២៦-២០៣០ ព្រមៗគ្នា

ថ្ងៃទី១០ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំសន្និបាតផ្សព្វផ្សាយកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល០២៦-២០៣៥ ដំណាក់កាលទី១៖ ពីឆ្នាំ២០២៦ ដល់ ២០៣០ នៅខេត្តអានយ៉ាង។ សន្និបាតនេះ ដឹកនាំដោយលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុប្រធានគណៈកម្មការដឹកនាំកម្មវិធីគោលដៅជាតិខេត្ត។ សន្និបាតបានភ្ជាប់តាមអនឡាញទៅកាន់ឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២។

ទិដ្ឋភាពសន្និបាត

ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តអានយ៉ាង​សម្រេចបានគោលដៅកសាងជនបទថ្មីទំនើប វិបុលភាព ស្រស់ស្អាត ប្លែក និងប្រកបដោយចីរភាព ដោយភ្ជាប់ជាមួយនឹងនគរូបនីយកម្ម និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍន៍​តំបន់ជនជាតិភាគតិច និងតំបន់ភ្នំឲ្យគ្រប់ជ្រុងជ្រោយ អនុវត្តការកាត់បន្ថយភាពក្រីក្រពហុវិមាត្រ រួមបញ្ចូល ចីរភាព ធានាសន្តិសុខសង្គម។

យោងតាមផែនទីបង្ហាញផ្លូវជាក់លាក់ ខេត្តខិតខំធ្វើ​ឲ្យ​ឃុំ​​សង្កាត់សម្រេចបានស្តង់ដារជនបទថ្មី (ឃុំសង្កាត់ចំនួន ៨៥/៨៥) ១០០%  នៅឆ្នាំ ២០៣០។ ជាពិសេស​ក្នុង​ឆ្នាំ ២០២៦ នេះ នឹងផ្តោតលើធនធាននាំឃុំ​ចំណុច​ចំនួន ១៣ ឲ្យសម្រេចបានស្តង់ដារតាមលក្ខណៈវិនិច្ឆ័យ​ដំណាក់កាល ២០២៦-២០២៣។ យ៉ាងហោចណាស់​ក៏មានឃុំសង្កាត់ចំនួន ៩ សម្រេចបានស្តង់ដារជនបទថ្មីទំនើប។ ទន្ទឹមនិងនោះ គោលដៅកាត់បន្ថយភាពក្រីក្រពហុវិមាត្រថយចុះពី ០,៣% ឡើងទៅក្នុងមួយឆ្នាំនៅក្នុងខេត្តទាំងមូល ដោយឡែក​នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កាត់បន្ថយពី ០,៣% ទៅ ០,៥% ក្នុងមួយឆ្នាំ ដោយប្តេជ្ញានាំឃុំសង្កាត់ចំនួន ១២ និងភូមិចំនួន ៧០ ឲ្យចាកផុតពីស្ថាន​ភាពក្រីក្រ​ពិ​សេស​

លោក ឡេ ហ៊ូវត្វន នាយកមន្ទីរកសិកម្ម និងបរិស្ថាន ថ្លែង​មតិក្នុងសន្និបាត
លោក យ៉ាញថា នាយករងមន្ទីរជនជាតិ និង​សាសនា​ខេត្ត​អាន​យ៉ាង ថ្លែង​មតិក្នុងសន្និបាត

ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​ខាងលើ​កាន់តែ​ច្បាស់លាស់ មន្ទី​រ​សិកម្ម និងបរិស្ថាន រួមជាមួយមន្ទីរជនជាតិ និងសាសនា បានផ្សព្វផ្សាយខ្លឹមសារលម្អិតនៃសមាសធាតុ។ បណ្តា​ដំណោះស្រាយសំខាន់ៗរួមមាន៖ បញ្ចប់​ការ​រៀប​​​ចំផែនការព្រមៗគ្នា។ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមភ្ជាប់នឹងតំបន់ជនបទ និងទីក្រុង រៀបចំរចនាវិស័យកសិកម្មក្នុងទិសដៅអេកូឡូស៊ី និងរង្វង់មូល​។ លើកកម្ពស់គុណភាពសេវារដ្ឋបាលសាធាណៈ និងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលតាមរយៈទម្រង់ "ភូមិឆ្លាតវៃ"។

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត ថ្លែងមតិក្នុងសន្និបាត

ថ្លែងមតិណែនាំក្នុងសន្និបាត លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវ​ឲ្យ​គ្រប់​ថ្នាក់ គ្រប់ផ្នែកបន្តពិនិត្យឡើងវិញ និងកែលម្អប្រព័ន្ធ​​យន្តការ គោលនយោបាយ ព្រមទាំងចេញឯកសារណែនាំពេញលេញសម្រាប់ការអនុវត្តកម្មវិធីតាមរបៀបធ្វើសមកាលកម្ម ឯកភាព ងាយស្រួលអនុវត្ត ស្របតាម​ទម្រង់​អង្គការរដ្ឋបាលពីរថ្នាក (ខេត្ត និងឃុំ)។

ការ​អនុវត្តមានប្រសិទ្ឋភាព និងការរួមបញ្ចូលគ្នាកម្មវិធី​គោល​ដៅជាតិស្របគ្នា ដូចជា៖ ទំនើបកម្ម លើកកម្ពស់​គុណភាពអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍវប្បធម៌ ការថែទាំសុខភាព ប្រជាជន និងការអភិវឌ្ឍ​។ ការបង្ការ និងទប់ស្កាត់គ្រឿងញៀនជាដើមដើម្បីគាំទ្រដល់ការសម្រេចបាននូវគោលដៅកម្មវិធីអភិវឌ្ឍន៍ជនបទថ្មី ដោយធានាថាឃុំនានានៅលើផែនទីបង្ហាញផ្លូវសម្រាចបានលក្ខណៈវិនិច្ឆ័យដែលបានកំណត់។

រៀបចំអនុវត្តកម្មវិធីក្នុងទិសដៅខ្នូលពីពង្រីកវិសាលភាព និងបរិមាណ ទៅជាការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាពតាមរយៈវិធីសាស្រ្តពហុវិមាត្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង​តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។​ 

បន្តជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ច​​ជនបទក្នុងទីសដៅបង្កើនតម្លៃ និងចីរភាព។ ណែនាំ និងគាំទ្រដល់ការអភិវឌ្ឍផលិតផល OCOP ទេសណ៍​​កសិកម្ម/ទេសចរណ៍អេកូឡូស៊ី/ទេសចរណ៍សហគមន៍ពិសេសដែលភ្ជាប់ទៅនឹងចំណុចខ្លាំងរបស់មូលដ្ឋាន និងតំបន់នីមួយៗ ក្នុងទិសដៅបៃតង និងចីរភាព។ លើកទឹកចិត្តដល់ការផ្លាស់ប្តូរឌីជីថលស្របតាមបទប្បញ្ញត្តិ ដើម្បីគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទក្នុងទិសដៅបៃតង និងចីរភាព។

ពង្រីកតួនាទីប្រធានកម្មរបស់ប្រជាជន និងអាជីវកម្មក្នុងដំណើរការកសាងជនបទថ្មី។ បង្កើនការអធិការកិច្ច ការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តកម្មវិធីនៅបណ្តា​ថ្នាក់​ និងបន្តាផ្នែក។ ធ្វើវិមជ្ឈការ និងផ្តល់អំណាចដល់​ថ្នាក់​ឃុំ និងសហគមន៍ប្រជាជនផ្សារភ្ជាប់នឹង​យន្តការត្រួតពិនិត្យ វាយតម្លៃដែលមានតម្លាភាព និងការទទួលខុសត្រូវច្បាស់លាស់។ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល កសាងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៌មានគ្រប់គ្រងកម្មវិធី។

ពង្រីកតួនាទីរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងអង្គការនយោបាយ សង្គមក្នុងការ​ឃ្លាំ​​មើល រិះគន់សង្គម និងប្រមូលមតិយោបល់លើកម្រិតពេញចិត្តរបស់ប្រជាជន។ ផ្តល់រង្វាន់ទាន់ពេលវេលា​​ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃល្អ។ ទន្ទឹម​និងនោះ បង្ការទប់ស្កាត់ រកឃើញយ៉ាងសកម្ម និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវអាកប្បកិរិយាអវិជ្ជមាន ខ្ជះខ្ជាយ និងការរំលោភបំពានក្នុងអំឡុងពេលអនុវត្តកម្មវិធី

ទិដ្ឋភាពសន្និបាត

អំពីភារកិច្ចជាក់លាក់ លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់មន្ទីរកសិកម្ម និងបរិស្ថាន ឲ្យផ្តល់យោបល់ជាបន្ទាន់លើ​ការ​ពង្រឹង​​គណៈកម្មការដឹកនាំកម្មវិធី និងស្ថាប័នប្រចាំការ មុនថ្ងៃទី ២០ ខែមិថុនា និងផ្តល់យោបល់លើការរៀប​ចំ​បទប្បញ្ញត្តិស្តីពីគោលការណ៍ លក្ខណៈវិនិច្ឆ័យ បទដ្ឋានបែងចែកទុន និងផែនការបែងចែកប្រភពទុនសម្រាប់ឆ្នាំ ២០​២៦​ដំណាក់កាល ២០២៦-២០៣០

មន្ទីរជនជាតិ និងសាសនា ដឹកនាំអនុវត្តសមាសភាគទីពីរ​ឲ្យមានប្រសិទ្ធភាព ដោយសហការស្នើគោលនយោបាយឥណទានសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ​ មន្ទីរហិរញ្ញវត្ថុ ទទួលខុសត្រូវក្នុងការវាយតម្លៃផែនការសម្រាប់ការបែងចែកប្រភពទុននៅសល់នៃថវិកាខេត្តដែលបន្តរហូតមកដល់ឆ្នាំ ២០២៦ និងផ្តល់យោបល់លើការធ្វើឲ្យមានតុល្យភាព និងការបែងចែកថវិកាសភា​​គីពីថវិកាខេត្ត។

ចំពោះគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស​ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យរៀបចំផែនការអនុវត្តជាក់លាក់សម្រាប់ដំណាក់កាលនីមួយៗ និងជារៀងរាល់ឆ្នាំ ដោយធ្វើឲ្យ​មានតុល្យភាពថវិកាថ្នាក់ឃុំ ដោយជៀសវាងការកៀរគរធនធានច្រើនពេកពីប្រជាជន និងជៀសវាងកើត​មាន​បំណល់​សាងសង់ជាមូលដ្ឋាន ព្រមទាំងចាត់តាំងសមាជិក​ឲ្យ​តាមដាន និងអនុវត្តលក្ខណៈវិនិច្ឆ័យយ៉ាងដិតដល់​ត្រឹមត្រូវតាមផែនទីបង្ហាញផ្លូវដែលបានកំណត់

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }