លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនខេត្ត ធ្វើការជាមួយឃុំចំនួន ៤ នៅអនុតំបន់ភាគខាងត្បូង

នៅថ្ងៃទី១២ ខែមិថុនា លោក ង្វៀន ថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំក្រុមការងារមួយដើម្បីត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាធារណៈ និងជួបប្រជុំជាមួយឃុំចំនួនបួននៅអនុតំបន់ភាគខាងត្បូងនៃខេត្ត រួមមាន ហ្គោក្វាវ ឌិញហ្វា វិញទ្វី និងវិញហ្វាហ៊ឹង។

លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការ​នៃគណៈ​កម្មា​ធិការ​ប្រជាជនខេត្ត ពិនិត្យជាក់ស្តែងគម្រោង​វិនិ​យោគ​សាងសង់ស្ពានបាហូ នៅឃុំវិញហ្វាហ៊ឹងបាក់ ស្រុក​ហ្គោក្វាវ (ឥឡូវនេះជាឃុំវិញហ្វាហ៊ឹង)។

ក្រុមការងារបានត្រួតពិនិត្យ និងស្ទង់មតិលើគម្រោងវិនិយោគសាធារណៈ រួមមាន៖ គម្រោងលើកកម្ពស់ ជួសជុលទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា និងសំណង់តុចធំបន្ទាប់បន្សំ ដូចជា៖ មណ្ឌល​សុខភាពឌិញ​ហ្វា គម្រោងសាងសង់ស្ពានបាហូ ក្នុងឃុំវិញ​ហ្វា​ហ៊ឹបាក់ ស្រុកហ្គោក្វាវ (ឥឡូវជាឃុំវិញហ្វាហ៊ឹង) គម្រោង​កែលម្អ និងជួសជុលអគារប្រកួតពហុបំណងនៅមជ្ឈមណ្ឌលវប្បធម៌ឃុំហ្គោក្វាវ។

ទិដ្ឋភាពកិច្ចប្រជុំ

ទន្ទឹមនិងនោះធ្វើការជា​មួយមូលដ្ឋាននានា អំពី៖ ស្ថានភាពផ្សព្វផ្សាយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦។ ល្បឿនផ្សព្វ​ផ្សាយនិងបញ្ចេញថវិកាវិនិយោគសាធារណៈសម្រាប់គម្រោងសាងសង់ជាមូលដ្ឋាន ការធ្វើឲ្យជាក់ស្តែងសេចក្តីសម្រេចចិត្តមហាសន្និបាតគ្រប់លំដាប់ថ្នាក់និងភារកិច្ចសំខាន់ៗមួយចំនួននាពេលខាងមុខ។

ថ្នាក់ដឹកនាំមន្ទីរសំណង់ថ្លែងមតិនៅក្នុងកិច្ចប្រជុំ
លោក វ៉ជីកុង ប្រធានគណកម្មាធិការប្រជាជនឃុំវិញទ្វី ថ្លែងមតិក្នុងកិច្ចប្រជុំ

យោងតាមរបាយការណ៍ ក្នុងរយៈពេលកន្លងមក ការ​ងារណែនាំនិងប្រតិបត្តិការរបស់គណៈកម្មាធិការប្រជាជនឃុំសង្កាត់បានផ្សព្វផ្សាយទាន់ពេល ព្រមៗគ្នា ដោយ​ច្បាមជាប់គោលការណ៍ សេចក្តីសម្រេច​ចិត្តរបស់​មជ្ឈិម​និងខេត្ត។ បណ្តាភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញជាមូលដ្ឋានមុននោះត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន​ក្នុងវិស័យ​ជា​ច្រើន​

ល្បឿននៃការប្រមូលចំណូលថវិកាសម្រាប់រយៈពេលប្រាំខែដំបូងនៅតាមមូលដ្ឋាននានា ជាទូទៅសម្រេចបាន​ដូចផែនការកំណត់៖ ឃុំឌិញហ្វា​សម្រេចបានអត្រាខ្ពស់បំផុតគឺ ៥៨,៧២% បន្ទាប់មកគឺឃុំវិញហ្វាហ៊ឹង ៥៦,២០% ឃុំវិញទ្វី ៤៣,២១% និងឃុំហ្គោក្វាវ ៣១,៥៤%។ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដើមទុនវិនិយោគសាធារណៈជាសរុបដែលបានបញ្ចេញរបស់ឃុំហ្គោក្វាវសម្រេចបាន ៣៦,០៧% ឃុំវិញ​ទ្វី​សម្រេច​បាន ២៥,៦៧% ឃុំឌិញហ្វាសម្រេចបាន ២៣,២៥% និងឃុំវិញហ្វាហ៊ឹង ១៧,៧៣%។

កំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថល បានកត់ត្រា​​ទទួល​ស្គាល់នូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ អត្រានៃការកាត់បន្ថយពេលវេលាអនុវត្តនីតិវិធីរដ្ឋបាលនៅក្នុងឃុំនានា សម្រេចបាន ៣០% ដូចដែលគោលដៅបានកំណត់។ សូចនាករសម្រាប់បម្រើប្រជាពលរដ្ឋ និងអាជីវកម្មរហូតដល់ចុងខែឧសភា បានបង្ហាញថា ឃុំទាំងបួនសុទ្ឋតែស្ថិតនៅក្នុងក្រុមឆ្នើម។ យោងតាមនោះ ឃុំឌិញ​ហ្វា ទទួលបាន ៩៥,៩៨% ពិន្ទុ ឃុំវិញទ្វី ទទួលបាន ៩៧,៣៦%ពិន្ទុ ឃុំហ្គោក្វាវ ទទួលបាន ៩៧,​៣២ពិន្ទុ និងឃុំវិញហ្វាហ៊ឹង ទទួលបាន ៩៧,​៤២%​ ពិន្ទុ។

លោក ង្វៀនថាញ់ផុង អនុប្រធានប្រចាំ​ការនៃ​គណៈ​កម្មា​​​ធិ​ការប្រជាជនខេត្ត បានថ្លែងមតិណែនាំ​នៅក្នុង​កិច្ច​ប្រ​ជុំ

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត បានស្នើ​ឲ្យ​គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន និងគណៈ​​កម្មាធិការប្រជាជនឃុំនានា ផ្តោតលើការអនុវត្តដំណោះស្រាយយ៉ាងខ្លាំងក្លា បណ្តាដំណោះស្រាយ​អនុ​វត្ត​សេណារីយ៉ូកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ដោយខិតខំសម្រេចបាន និងលើសពីគោលដៅសម្រាប់កំណើនសេដ្ឋកិច្ច ចំណូលថវិការដ្ឋ អភិវឌ្ឍសហគ្រាស ដោះស្រាយការងារនិងសូចនាករសេដ្ឋកិច្ចសង្គមផ្សេងទៀតដែលបានប្រគល់

បន្តទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងគុណសម្បត្តិរបស់ឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព។​បង្កើន​​ការតភ្ជាប់ និងលើកកម្ពស់តម្លៃនៃផលិតផល OC​​OP របស់ស្រុកដែលមានលក្ខណៈពិសេស។បំពេញផែនការទូទៅ និងផែនការកំណត់តំបន់លម្អិត​ឲ្យ​បានឆាប់រហ័ស ផែនការកំណត់តំបន់តាមសមត្ថកិច្ចរៀបចំផែនការផ្សព្វផ្សាយសម្រាប់ការអនុវត្តផែនការខេត្ត ដោយបង្កើតមូលដ្ឋានទាក់ទាញការវិនិយោគ និងអភិវឌ្ឍ​យូរអង្វែង។ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងរដ្ឋ កំណែទម្រង់រដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការគាំទ្រដល់ប្រជាជន និងអាជីវកម្ម។ ជាពិសេសយកចិត្តទុកដាក់​ដល់ការកសាងមូលដ្ឋានទិន្នន័យ

លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការ​នៃគណៈ​កម្មា​ធិការប្រជាជនខេត្ត ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ

លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការ​នៃគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យមូលដ្ឋាននានា បញ្ចប់ការងាររៀបចំការិយាល័យ ផ្នែកនានា និងការ​រៀប​ចំសមាជិកភាពនៅថ្នាក់ឃុំ ដើម្បីធានា​ថាប្រតិបត្តិការរលូន និងមានប្រសិទ្ធភាព។ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជននៅថ្នាក់ឃុំ គួរតែជំរុញ និងលើកកម្ពស់ជាប្រចាំនូវការបញ្ចេញថវិកាទុនវិនិយោគសាធារណៈ តាមដានគុណភាព វឌ្ឍនភាព និងប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ និងសហការ​យ៉ាងសកម្មជាមួយមន្ទីរ ផ្នែក ដើម្បីដោះស្រាយការលំបាក និងបញ្ហាទាក់ទិន

លោក ង្វៀន ថាញ់ហ្វុង អនុប្រធានប្រ​ចាំការនៃគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា អ្នកប្រមុខ​គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានត្រូវក្តាប់​ឲ្យ​បានច្បាស់លាស់អំពីស្ថានភាពនិងច្បាមជាប់ការណែនាំរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជា​​ជនខេត្ត និងពង្រីកតួនាទីនិភារកិច្ចទទួលខុសត្រូវ​ក្នុង​ការដឹកនាំ ណែនាំ និងប្រតិបត្តិការ។ បន្តការផ្លាស់​ថ្មី​ខ្លាំង​​ក្លារចនាបថការងារ បង្កើតការរួបរួមផ្ទៃក្នុង បង្កើន​ព័ត៌​​មានឃោសនាការ បង្កើតការឯកភាពសម្រាប់​ប្រជា​ជន​អំពីកសាងអាជ្ញាធរ និងកែលម្អគុណភាពក្នុង​កា​រ​ដោះ​​ស្រាយនីតិវិធីរដ្ឋបាល។ ទន្ទឹមនិងនោះ ត្រូវច្បាម​ជាប់​​របបព័ត៌មានឃោសនារាយការណ៍និង ជាពិសេស​គឺរាយការណ៍អំពីការណ៍លំបាកនិងបញ្ហាទាក់ទិនស្ថិតក្នុងសមត្ថកិច្ចឲ្យបានត្រឹមត្រូវ៕

 ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }