អានយ៉ាង៖បញ្ជាក់ពីជំហរគ្រាប់អង្កររបស់ខ្លួននៅលើទីផ្សារពិភពលោក

យោងតាមមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង នៅឆ្នាំ២០២៥ ខេត្តនាំចេញអង្ករជាង ១លានតោន ដោយមានតម្លៃប្រមាណ ៣២០លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៦ ខេត្តអានយ៉ាងបានដាក់គោលដៅនាំចេញអង្ករពី ១លានតោនឡើងទៅ ដោយបង្កើនតម្លៃនាំចេញពី ៣៥០ ទៅ ៣៧០លានដុល្លារអាមេរិក កើនឡើងពី ១០ ទៅ ១៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ និងក្នុងដំណាក់កាល ២០២៦-២០៣០ នាំចេញអង្ករជាង ៥,៤លានតោនទៅកាន់ទីផ្សារបណ្តាប្រទេស និងដែនដីនានាលើពិភពលោក។

ប្រមូលផលស្រូវនៅឃុំ ចូវថាញ់ ខេត្តអានយ៉ាង

ឧបសគ្គ​រាំង​ផ្លូវ

យោងតាមលោក ង្វៀន ថុង ញ៉ាត់ ប្រធានមន្ទីរឧស្សាពាណិជ្ជកម្មខេត្តអានយ៉ាង នៅឆ្នាំ២០២៥ ចំពោះ​ទិដ្ឋ​​ភាពពិបាកស្មានរបស់ទីផ្សារពិភពលោក សកម្មភាពនាំចេញរបស់ខេត្តបានបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះមានការនាំចេញអង្ករ ដោយសារតែផលប៉ះពាល់យូរអង្វែងនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។ ព្រម​ជាមួយនោះ​ គោលលនយោបាយ​របស់​រដ្ឋាភិ​បាល​អាមេរិកបានប៉ះពាល់ដល់សកម្មភាពនាំចេញរបស់ធុរកិច្ចនានា និងទីផ្សារធំៗ ដូចជា ហ្វីលីពីនបានផ្អាកការនាំចូលជាបណ្តោះអាសន្នក្នុងរយៈពេល ៦០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាល​ឲ្យ​តម្លៃង្ករវៀតណាមធ្លាក់ចុះជិត ៣០% បើប្រៀបធៀប​​ទៅនឹងរយៈពេលដូចគ្នា ដែលប៉ះពាល់ដល់ការនាំចេញអង្កររបស់វៀតណាមនិយាយរួម និងខេត្តអានយ៉ាង​និយាយដោយឡែក

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៦ តម្លៃនាំចេញអង្ករបស់ខេត្តអានយ៉ាងសម្រេចបានប្រមាណ ៦០ លានដុល្លារអាមេរិក ថយចុះ ១៨,៧% បើប្រៀបធៀបទៅនឹងរយៈពេលនេះឆ្នាំមុន និងទាបជាងជិត ២០% បើធៀបនឹងសេណារីយ៉ូកំណើនសេដ្ឋកិច្ចត្រីមាសទីមួយឆ្នាំ ២០២៦ របស់ខេត្ត។ មូលហេតុអាស្រ័យ​ដោយ​សម្ពាធប្រកួតប្រជែងអំពីតម្លៃពីបណ្តាប្រទេសនាំចេញធំៗដូចជាឥណ្ឌា ថៃ និងតម្រូវការទីផ្សារធ្លាក់ចុះ ស្ថាន​ភាពជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ាបានធ្វើឲ្យល្បឿនដឹកជញ្ជូនរបស់ធុរកិច្ចមានការយឺតយ៉ាវ

បច្ចុប្បន្នវៀតណាម​គឺជាប្រទេសមួយក្នុងដចំណោម​ប្រ​ទេស​​នាំចេញអង្ករនាំមុខពិភពលោក ប៉ុន្តែរយៈ​ពេល​កន្លងគ្រាប់អង្ករវៀតណាមនៅតែវិលវល់ក្នុងបញ្ហាតម្លៃបង្កើនបន្ថែមនៅក្នុងទីផ្សារ។ អានយ៉ាង គឺជា “ជង្រុក​ស្រូវ​” របស់ភាគខាងត្បូង នៅតែស្ថិតក្នុងវិបត្តិនោះ និង​ការនាំចេញអង្ករមិនស្របតាមសក្តានុពល និងគុណសម្បត្តិនៅឡើយ ប៉ុន្តែបើ យោងតាមធុរកិច្ច នាំចេញអង្កជាច្រើននៅក្នុងខេត្តមានប្រសាសន៍ថា  ការនាំ​អង្ករ​ចេញ​របស់ខេត្តចាំបាច់ត្រូវតែផ្លាស់ប្តូរដើម្បី បញ្ជាក់​ពីជំហររបស់គ្រាប់អង្ករនៅក្នុងទីផ្សារពិភពលោក។ដោយមានបទពិសោធន៍ជិត ៤០ ឆ្នាំក្នុងការផលិត និងនាំចេញអង្ករ លោក ផាម ហ័ង ឡាំ ប្រធានក្រុមប្រឹក្សាភិបាល​​កិច្ចក្រុមហ៊ុនភាគហ៊ុនកសិកម្ម Lamcofood (អាន​យ៉ាង​) បានចែករំលែកថា បច្ចុប្បន្នប្រទេសវៀតណាមគឺជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក ដោយបានបង្កើតជំ​ហររឹងមាំនៅលើផែនទីពិភពលោក​អំពីបរិមាណផ។ ទោះបីជាដូច្នេះ តាមពិតទៅ ប្រទេសវៀតណាមមិនទាន់គ្រប់គ្រងបានតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួននៅឡើយទេ។ តម្លៃបង្កើន​បន្ថែមភាគច្រើនមានមកពីទីផ្សារបរទេស។ ពាណិជ្ជសញ្ញា​ផលិតផលភាគច្រើនជាកម្មសិទ្ធិរបស់ដៃគូហើយប្រព័ន្ធចែកចាយមិនត្រូវបានគ្រប់គ្រងដោយធុរកិច្ចក្នុងស្រុកទេស។ ការនាំចេញអង្ករភាគច្រើននៅតែធ្វើតាម​វិធីសាស្ត្រ FOB (Free On Board) អាស្រ័យលើដៃគូអន្តរកា​​រី ដែលនាំឲ្យមានប្រសិទ្ធភាពអាជីវកម្ម​មិនទាន់​ខ្ពស់​និខ្វះនិរន្តរភាព។

នៅក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែទូលំទូលាយ ប្រការនេះនាំឲ្យមានភាពផ្ទុយគ្នា គឺ តម្លៃបង្កើនបន្ថែមភាគច្រើនត្រូវបានបង្កើតនៅក្នុងទីផ្សារបរទេស ពាណិជ្ជសញ្ញាផលិតផលជាកម្មសិទ្ធិរបស់ដៃគូ​ និងប្រព័ន្ធចែកចាយស្ថិតនៅក្រៅ​ប្រព័ន្ឋ​គ្រប់គ្រងរបស់​ធុរកិច្ចក្នុងប្រទេស។ ​ លោក ឡាំ បានមាន​កង្វល់​ថា​ “តម្លៃស្ថិតលើអ្នកគ្រប់គ្រងទីផ្សារ មិនមែន​ស្ថិត​លើ​អ្នកផលិតច្រើនជាងគេនោះទេ។ វៀតណាមមិនខ្វះអង្ករទេ ប៉ុន្តែយើងនៅខ្វះការគ្រប់គ្រងលើទីផ្សារ និងអំណាច​​ក្នុងការកំណត់តម្លៃ។ ប្រសិនបើមិនផ្លាស់ប្តូរ ផ្នត់គំនិតទេ អង្ករវៀតណាមនឹងនៅតែជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជារៀងរហូត ជំនួសឲ្យប្រទេសដែលមានពាណិជ្ជ​សញ្ញា​អង្ករខ្លាំងនៅលើឆាកអន្តរជាតិ

ទន្ទឹម​និងនោះ ធុរកិច្ចនាំចេញអង្ករជាច្រើនបានចែករំលែក​​ថា ទោះបីជាមានទិសដៅត្រឹមត្រូវក៏ដោយ ប៉ុន្តែ​ដំណើរនាំយកអង្ករអានយ៉ាងទៅកាន់ទីផ្សារពិភពលោកនៅតែប្រឈមមុខនឹងឧបសគ្គរាំងផ្លូវ។ នោះគឺថ្លៃ lo​gis​ti​cs ខ្ពស់ ធ្វើឲ្យកើនឡើងតម្លៃផលិតកម្ម អាជីវកម្ម ប៉ះពាល់ដល់កម្លាំងប្រកួតប្រជែងរបស់ធុរកិច្ច និងប្រព័ន្ធចែក​​ចាយខ្សោយនៅបរទេស។ ​ សកម្មភាពហិរញ្ញវត្ថុពាណិជ្ជកម្ម និងការវិនិយោគស៊ីជម្រៅក្នុងវិស័យ​ស្រូវអង្ករនៅតែប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេសក្នុងការទទួលបានដើមទុនរយៈពេលមធ្យម និងវែង នាំ​ឲ្យ​កាត់បន្ថយសមត្ថភាពក្នុងការផ្លាស់ថ្មីបច្ចេកវិជ្ជា អភិវឌ្ឍ​​តំបន់វត្ថុធាតុដើម និងបើកទូលាយ​ទីផ្សារ​របស់​ធុរ​កិច្ច​​

ការរៀបចំការតភ្ជាប់ពីតំបន់វត្ថុធាតុដើមទៅដល់ការ​កែ​ច្នៃ​​និងនាំចេញមិនទាន់មានភាពស៊ីសង្វាក់គ្នាពិតប្រា​​ ខ្វះការស្របគ្នា និងស្ថិរភាព និងមិនទាន់​ឆ្លើយ​តប​ពេញ​​លេញនូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តម្រូវការតឹងរ៉ឹងនៃទីផ្សារកម្រិតខ្ពស់។ ខ្សែសង្វាក់តម្លៃនៅតែមិនទាន់បានរៀបចំជាប្រព័ន្ធ ធ្វើ​ឲ្យគ្រាប់អង្ករអានយ៉ាងពិបាកក្នុងការចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។

ដោះស្រាយ “ឧបសគ្គ”​

យោងតាមធុរកិច្ចនាំចេញអង្ករទាំងឡាយ អានយ៉ាងត្រូវតែកំណត់ឲ្យបានច្បាស់លាស់៖ “បើចង់​មានពាណិជ្ជ​សញ្ញា​អង្ករ គឺត្រូវតែចាប់ផ្តើមពីដំណើរវប្បកម្ម​និងតំបន់វត្ថុធាតុដើម ដោយផ្លាស់ប្តូរពីការផលិតផ្អែកលើបរិមាណទៅជាការផលិតផ្អែកលើគុណភាព។ពាណិជ្ជសញ្ញាមិនចាប់ផ្តើមពីការផ្សព្វផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការផលិត ដោយពង្រឹ​ង​ដំណើរ​វប្ប​កម្មតាមស្តង់ដារអន្តរជាតិដូចជា SRP ការបំភាយឧស្ម័នទាប និងការតាមដានប្រភពដើម​ដោយតម្លាភាពពីវាលស្រែរហូតដល់តុហូបជាដើម។ ទន្ទឹមនិងនោះ បង្កើន​​ការតភ្ជាប់ជិតស្និទ្ធរវាងកសិករ សហករណ៍ និង​ធុរកិច្ចគឺជាមធ្យោបាយតែមួយគត់ដើម្បីបង្កើតការដឹកជញ្ជូនមានគុណភាពស្របគ្នា។ ខេត្តកំពុងជំរុញខ្លាំង​ការ​រៀប​ចំផែនការតំបន់វត្ថុធាតុដើមមានស្តង់ដារ បង្កើន​អនុវត្ត​ការតាមដានប្រភពដើម និងពង្រឹងដំណើរផលិត កែច្នៃ​តាមស្តង់ដារអន្តរជាតិ។

បន្ទាប់មក ខេត្តនឹងកសាងពាណិជ្ជសញ្ញា​អង្ករអានយ៉ាងនៅ​លើ​ទីផ្សារក្នុង និងក្រៅប្រទេស ប្តូរពី ការលក់អង្ករ ទៅជា ការលក់ពាណិជ្ជសញ្ញា - ការលក់ស្តង់ដារ និងកេរ្តិ៍​​ឈ្មោះអង្ករវៀតសាងសង់មជ្ឈមណ្ឌលទំនាក់ទំនងស្រូវអង្ករដើម្បីធានាបាននូវតម្លាភាពតម្លៃ ភ្ជាប់ជាមួយធុរកិច្ចដោយផ្ទាល់ជាមួយដៃគូទូទាំងសកលដើម្បីជៀសវាងការប្រែប្រួលតម្លៃ និងកាត់បន្ថយការពឹងផ្អែកលើអន្តរការីបន្តិចម្តងៗ ដោយនាំយកអង្ករវៀតណាមដោយផ្ទាល់ទៅកាន់ធ្នើរផ្សារទំនើបធំៗនៅក្នុងទីផ្សារលំដាប់ខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រៅពីនេះក៏ជួយសម្រួលដល់លំហូ​​ពាណិជ្ជកម្មតាមព្រំដែន ធ្វើឲ្យគោលនយោបាយ​រូបិវត្ថុល្អឥតខ្ចោះ និងការទូទាត់រវាងវៀតណាម និងកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ និងបង្កើនតម្លាភាពក្នុងការពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន។

លោក ផាម ​ហ្វ័ង ឡាំ ប្រធានក្រុមប្រឹក្សាភិបាលកិច្ច​ ក្រុម​​ហ៊ុនភាគហ៊ុន​កសិកម្ម Lamcofood បានសង្កត់ធ្ងន់ថា ដោយប្រឈមមុខនឹងឱកាសថ្មីៗ សហគមន៍​ធុរ​កិច្ច​អានយ៉ាងកំពុងបង្កើនការវិនិយោគទៅក្នុងតំបន់វត្ថុធាតុដើម​ លើកកម្ពស់គុណភាពផលិតផល និងកសាង​ពា​ណិជ្ជសញ្ញាអង្ករវៀតណាមលើទីផ្សារអន្តរជាតិជាបណ្តើរ​ៗក្នុងទីផ្សារអន្តរជាតិដោយស្ថិរភាពLam​cofood បានប្តេជ្ញាចិត្តក្នុងការសម្រេចក្តីសុបិន្តនាំយកអង្ករស្រុកកំណើតរបស់ខ្លួនទៅកាន់ទ្វីបចំនួន ៥ លើ​ពិភពលោក។ បណ្តាពូជស្រូវលំដាប់ខ្ពស់ដូចជា ST25 ST24 Japonica និង Jasmine ពីតំបន់​អានយ៉ាងបានវត្តមាននៅសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងអាហ្វ្រិក​រួចហើយ។ គោលដៅចុងក្រោយមិនត្រឹមតែជា​តម្លៃ​ប្រាក់ពីការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បី “គ្រាប់​អង្ករវៀតណាមមិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងកាន់កាប់កន្លែងត្រឹមត្រូវរបស់ខ្លួននៅក្នុងពិភពលោកផងដែរ"។​គ្រាប់អង្ករអានយ៉ាងសង្ឃឹមថានឹងចូលទៅក្នុងទីផ្សារអន្តរជាតិជាមួយនឹងផ្នត់គំនិតរបស់អ្នកជាម្ចាស់ ដោយរួមចំណែកដល់ការបញ្ជាក់ពីតម្លៃ និងកេរ្តិ៍ឈ្មោះយូរអង្វែងនៃផលិតផលកសិកម្មវៀតណាម និងប្រាថ្នាចង់ក្លាយជាប្រទេសឈានមុខគេនៅក្នុងទីផ្សារអង្ករពិភពលោក។

លោក ង្វៀន ថុង ញ៉ាត់ នាយកមន្ទីរឧស្សាពាណិជ្ជកម្មខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ខេត្តកំពុងជំរុ​ខ្លាំង​​​សកម្មភាពនាំចេញទំនិញ  ដើម្បីសម្រេចបានគោល​​ដៅតម្លៃនាំចេញជាង ២,៦៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៦ ក្នុងនោះមានទាំការនាំចេញអង្ករផងដែរ។ខេត្តបានសហការជាមួយធុរកិច្ចពាណិជ្ជកម្មវៀតណាម នៅប្រទេសចិន អាស៊ាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូងជាដើម ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទីផ្សារ ការប្រែប្រួលតម្លៃ និងគោលនយោបាយពាណិជ្ជកម្ម​​  ជូនដំណឹងដល់ធុរកិច្ចជាបន្ទាន់អំពីការផ្លាស់ប្តូរស្តង់ដារបច្ចេកទេស ការពិនិត្យរោគរាតត្បាត និងសុវត្ថិភាព​​ចំណីអាហារ (SPS TBT) និងការគាំទ្រធុរកិច្ច​ក្នុងការចូលរួមក្នុងសន្និបាតការងារជំរុញពាណិជ្ជកម្មបរទេសដែលរៀបចំដោយក្រសួងឧស្សាហពាណិជ្ជកម្ម។

ខេត្តកំពុងខិតខំជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន ដោយជ្រើសរើស និងគាំទ្រដល់ធុរកិច្ចនានា​ឲ្យចូលរួមក្នុង​​គណៈប្រតិភូជំរុញពាណិជ្ជកម្ម ពិព័រណ៍អន្តរជាតិ និងការតាំងពិព័រណ៍ ការផ្តល់អាទិភាពដល់ទីផ្សារសក្តានុពលដែលមានតម្រូវការខ្ពស់សម្រាប់ផលិតផលសំខាន់ៗរបស់ខេត្ត។ទន្ទឹមនិងនេះ សហការជាមួយធុរកិច្ចវៀតណាមនៅបរទេស រៀបចំសកម្មភាពដោះដូរពាណិជ្ជកម្ម B2B និងសន្និ​បា​តអនឡាញជាមួយដៃគូនាំចូល ណែនាំ និងផ្សព្វផ្សាយផលិតផលនាំចេញសំខាន់ៗរបស់ខេត្ត គាំទ្រដល់ការស្វែងរកអតិថិជន និងដៃគូចែកចាយថ្មី ប្រើប្រាស់មានប្រសិទ្ឋភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយប្រសិទ្ធភាព។

ខេត្តគាំទ្រ និងលើកទឹកចិត្តធុរកិច្ចឲ្យវិនិយោគលើការ​ផ្លាស់​ថ្មីបច្ចេកវិជ្ជា កែច្នៃស៊ីជម្រៅ និងលើកកម្ពស់​គុណភាព និងតម្លៃបង្កើននៃផលិតផលនាំចេញ កសាង និងអភិវឌ្ឍ​ពាណិជ្ជសញ្ញាសម្រាប់ទំនិញនាំចេញ ជាពិសេស​សម្រាប់អង្ករពិសេសរបស់ខេត្តអានយ៉ាង ដើម្បីបង្កើនភាពប្រកួតប្រជែងចំពោះសម្ពាធតម្លៃពីបណ្តាប្រទេសនាំចេញធំៗ។ ជាពិសេស ដោះស្រាយការលំបាកសម្រាប់​​ធុរកិច្ចផលិតកម្ម នាំចេញអំពីវត្ថុធាតុដើម ថ្លៃ lo​gis​​tics ការដឹកជញ្ជូនទំនិញ នីតិវិធីនាំចូលនិងនាំចេញ និងបញ្ហាមានពាក់ព័ន្ធ រួមចំណែកបង្កើតលក្ខខណ្ឌអំណោយ​​ផលសម្រាប់ធុរកិច្ចក្នុងការរក្សា និងពង្រីសកម្ម​​ភាពនាំចេញ៕ ​

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }