ពិធីបំផុសខែកម្មករនិងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនាម័យពលកម្មឆ្នាំ ២០២៦

ថ្ងៃទី ២៩ ខែមេសា នៅតំបន់ឧស្សាហកម្មថាញ់ឡុក ឃុំថាញ់ឡុក (ខេត្តអានយ៉ាង) សហជីពកម្មករខេត្ត បានសហការជាមួយមន្ទីរមហាផ្ទៃខេត្តអានយ៉ាង ដើម្បីរៀបចំពិធីបំផុសខែកម្មករ និងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនាម័យពលកម្ម ឆ្នាំ ២០២៦។

លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្តអានយ៉ាង រួមជាមួយតំណាងមកពីអាជីវកម្ម និង​កម្មាភិបាលសហជីពមូលដ្ឋានគំរូៗ ហើយនិង​សមា​ជិក​សហជីព និងកម្មករចំនួន ២០០ នាក់មកពី​សហ​ជីព​​សហគ្រាសនៅក្នុងតំបន់ឧស្សាហកម្មថាញ់ឡុក បាន​​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក ឡេ វ៉ាន់ ភឿក អនុប្រធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្តអានយ៉ាង ចូលរួមពិធីបំផុសខែកម្មករ និងខែ​សកម្ម​ភាពស្តីពីសុវត្ថិភាព និងអនាម័យពលកម្ម ឆ្នាំ​២០​២៦
សមាជិកសហជីព និងកម្មករក៏បាន​ចូលរួម​ពិធីបំ​ផុស​ខែ​កម្ម​ករ និងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនា​ម័យ​ពល​កម្ម ឆ្នាំ២០២៦

ខែកម្មករ និងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនា​ម័យ​ពល​កម្ម ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ដោយប្រធានបទ “កម្មករវៀត​ណាម៖​ នវានុវត្តន៍ និងការបង្កើនផលិតភាពពលកម្ម” និង “នវានុវត្តន៍គ្រប់គ្រង និងលើកកម្ពស់​ប្រសិទ្ធ​ភាព​ពល​កម្ម​សុវត្ថិភាព និងអនាម័យពលកម្មក្នុង​យុគ​សម័យ​ឌី​​ជីថ​ល”។ 

ថ្លែងមតិនៅក្នុងពិធីនេះ លោក ដោត្រាន់ធីញ អនុ​ប្រ​ធាន​គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត​អាន​យ៉ាង ប្រធានសហជីពខេត្តអានយ៉ាង បានមាន​ប្រ​សាស​ន៍ថា ខែកម្មករឆ្នាំ២០២៦ នៅខេត្តអានយ៉ាង បាន​ផ្សព្វផ្សាយដោយស្មារតីច្នៃប្រឌិត ជាក់ស្តែង ប្រ​សិទ្ធ​ភាព ឆ្ពោះទៅមូលដ្ឋាន។ សកម្មភាពសំខាន់ៗ​ជា​ច្រើន​នឹងត្រូវបានរៀបចំឡើងស្របគ្នា ដូចជា៖ កម្មវិធី “អរគុណ​ដល់ពលករ" ការសន្ទនា ការសំណេះ​សំ​ណាល​​គ្នារវាងពលករ និងថ្នាក់ដឹកនាំធុរកិច្ច និង​អាជ្ញា​ធរ​។ ថ្ងៃបុណ្យ "ដើម្បីសុខភាពពលករ" វេទិកា "សមា​ជិក​សហជីពផ្តល់គំនិតក្នុងការកសាងសហជីព វៀត​ណាម​​ក្នុងយុគសម័យថ្មី"។

សហព័ន្ធសហជីពខេត្តអានយ៉ាង បានណែនាំសហជីព​គ្រប់​លំដាប់ថ្នាក់ឲ្យផ្តោតលើធនធានថែទាំ និងគាំទ្រ​ទាន់​ពេល​វេលាដល់សមាជិកសហជីព និងដែលស្ថិត​ក្នុង​ស្ថានភាពលំបាក អ្នកមានជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់​ការ​ងារ​ និងជំងឺវិជ្ជាជីវៈ។ ដោយឡែកថ្នាក់ខេត្តឧបត្ថម្ភ ២០​០​០​ ចំណែក ដោយមានទឹកប្រាក់សរុបចំនួន ១ ពាន់​លាន​ដុងពី ប្រភពថវិកាសហជីព។ សមាជិកសហជីព និង​ពលករដែលត្រូវរងគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈ ឬ​ជំងឺធ្ងន់ធ្ងរបានទទួលការគាំទ្រដោយផ្អែកលើចំនួនជាក់ស្តែងពីសហជីពមូលដ្ឋានស្នើសុំ ដោយមានកម្រិត​គាំ​ទ្រ​សម្រាប់សមាជិកសហជីពម្នាក់​ ១ លានដុង​និង​ពលករ​ម្នាក់​ ៧០០.០០០ ដុងមួយចំណែក។

ថ្លែងមតិនៅក្នុងពិធីបំផុសខែកម្មករ និងខែសកម្ម​ភាព​ស្តី​ពី​សុវត្ថិភាព និងអនាម័យពលកម្ម ឆ្នាំ២០២៦ លោក ឡេ​ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង បានមានប្រសាសន៍ថា បន្ទាប់ពី​ការរៀប​ចំ​ឡើង​វិញ និងពង្រឹងអង្គការក្បាលម៉ាស៊ីន ខេត្តអាន​យ៉ាង​បានខិតខំធ្វើឲ្យស្ថានភាពមានស្ថិរភាព រក្សា​សន្ទុះ​កំ​ណើន ជំរុញខ្លាំងការទាក់ទាញវិនិយោគ ស្តារ និង​អភិ​វឌ្ឍ​ផលិតកម្មអាជីវកម្ម តាមរយៈនោះ រួមចំណែក​យ៉ាង​សំ​ខាន់​ទៅក្នុងការដោះស្រាយការងារ និងធានាសន្តិ​សុខ​សង្គមសម្រាប់ពលករនៅលើភូមិសាស្ត្រ។

លោក ឡេ វ៉ាន់ ភឿក អនុប្រធាន​គណៈកម្មា​ធិការ​ប្រជា​ជន​​ខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ និងវាយ​តម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងរួមចំណែកដ៏​សំ​ខាន់​របស់អង្គការសហជីព សហគមន៍ធុរកិច្ច និង​សមា​ជិក​សហជីពទាំងអស់ ចំពោះការអភិវឌ្ឍរួម​របស់ខេត្ត​ក្នុង​រយៈពេលកន្លង។

លោក ឡេ វ៉ាន់ ភឿក អនុប្រធាន​គណៈកម្មាធិ​ការ​ប្រ​ជា​ជន​ខេត្តអានយ៉ាង បានស្នើសុំឲ្យ​សហជីព​គ្រប់លំ​ដាប់​ថ្នាក់​ សហគមន៍អាជីវកម្ម សមាជិកសហជីព និង​កម្មក​រ​ទាំង​អស់នៅក្នុងខេត្ត បន្តរក្សាស្មារតីទទួលខុសត្រូវ និង​ផ្លាស់​ថ្មីដោយខ្លាំងក្លា គ្រប់ជ្រុងជ្រោយ​ជាងទៀត​នូវខ្លឹម​សារ​ និងវិធីសាស្រ្តសកម្មភាព ដើម្បីឆ្លើយតបតម្រូវ​ការ​ភារ​កិច្ច​ក្នុងស្ថានភាពថ្មី។​ 

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង បានអំពាវនាវដល់សមាជិកសហជីព កម្មករ កម្មាភិបាលទាំងអស់ឲ្យចូលរួមយ៉ាង​សកម្មក្នុង​ខែ​កម្មករ និងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនាម័យ​ពលកម្ម ឆ្នាំ២០២៦ ដោយសកម្មភាពជាក់លាក់ ជាក់​ស្តែង និងប្រសិទ្ធភាព រួមចំណែកជាមួយខេត្ត​ទាំង​មូល​អនុ​​វត្តជោគជ័យគោលដៅ ភារកិច្ចដែលបានកំណត់។

លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​​ខេត្តអានយ៉ាង (ទីប្រាំពីឆ្វេង) និងលោក ដូ ត្រឹន ធីញ ប្រធានសហជីពកម្មករខេត្តអានយ៉ាង (ទី៦ ពីឆ្វេង​មក​) ប្រគល់ផ្លាកសញ្ញានិមិត្តរូបសម្រាប់ផ្ទះ “ជម្រកកក់​ក្តៅ​សហជីព” សម្រាប់សមាជិកសហជីពដែល​លំបាក​អំ​ពី​​លំនៅដ្ឋាន។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង(ស្តាំ)​ប្រគល់អំណោយ​ដល់​សមា​ជិក​សហជីព និងកម្មករដែលស្ថិតក្នុងស្ថានភាពលំបាក ត្រូវ​រងគ្រោះថ្នាក់ពលកម្ម និងមានជំងឺធ្ងន់ធ្ងរ។​
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិ​ការប្រ​ជា​ជន​ខេត្តអានយ៉ាង (ទី ៥ ពីឆ្វេង) និងលោក ដោ ត្រាន់​ធីញ​ ប្រធានសហជីពកម្មករខេត្តអានយ៉ាង (ទី៤ ពីឆ្វេង​)​ ប្រគល់អំណោយដល់សមាជិកសហជីព និងពលករ​ដែល​ស្ថិតក្នុងស្ថានភាពលំបាក ត្រូវរងគ្រោះថ្នាក់​ពល​កម្ម​និងមានជំងឺធ្ងន់ធ្ងរ។

ប្រគល់អំណោយដល់សមាជិកសហជីព និងពលករ​ស្ថិត​ក្នុងស្ថានភាពលំបាក ជួបគ្រោះថ្នាក់ពលកម្ម​និង​មាន​ជំងឺធ្ងន់ធ្ងរនៅក្នុងពិធីបំផុសខែកម្មករ និង​ខែ​សកម្ម​ភាព​ស្តីពីសុវត្ថិភាព និងអនាម័យពលកម្ម ឆ្នាំ២០២៦។

នៅ​ក្នុងពិធីបំផុសនេះ សហជីពខេត្តប្រគល់ជំនួយចំនួន ២០០ ចំណែក(មួយចំណែកៗមានតម្លៃ ៥០០.០០០ ដុង) ដល់សមាជិកសហជីព និងពលករដែល​ស្ថិត​ក្នុង​ស្ថាន​ភាពលំបាក។ ប្រគល់ការគាំទ្រដល់សមាជិក​សហ​ជីព​សាងសង់និងជួសជុលផ្ទះ “ជម្រកកក់ក្តៅ” ចំនួន​ ៧ខ្នង ដោយមានថវិកាសរុប ៣០០ លានដុង។

លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង(ទី៥ ពីស្តាំ)ប្រគល់ប័ណ្ណសរសើរ​ដល់អង្គភាពដែលមានស្នាដៃលេចធ្លោក្នុងក្នុងការងារសុវត្ថិភាព និងអនាម័យពលកម្មឆ្នាំ ២០២៥។
ប្រគល់ប័ណ្ណសរសើរដល់កម្មាភិបាលសហជីពមូលដ្ឋានដ៏ឆ្នើមសម្រាប់ការងារការទូតនិងពិភាគ្សារួម​

ក្នុង ឱកាស នេះ គណៈកម្មាធិការ​ប្រជាជន​ខេត្ត​បាន​ប្រ​គល់​ប័ណ្ណសរសើរដល់អង្គភាពចំនួន ១០ ដែលមាន​ស្នា​ដៃឆ្នើមក្នុងការងារសុវត្ថិភាព និងអនាម័យ​ពល​កម្ម​ឆ្នាំ​ ២០២៥។ សហជីពពលកម្មខេត្តបាន​ប្រគល់​ប័ណ្ណ​សរសើរដល់កម្មាភិបាលសហជីពថ្នាក់មូលដ្ឋានឆ្នើមចំនួន ២០ រូបសម្រាប់ការងារសន្ទនា និងនិងពិភា​គ្សារួម​គ្នា​៕ 

 ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }