ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតអំពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជន និងសង្គមទាំងមូលអំពីជំហរនិងតួនាទីដ៏សំខាន់របស់សេដ្ឋកិច្ចឯកជន។ អានយ៉ាងបានកំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ចមូលដ្ឋាន ដោយមានតួនាទីនាំមុខក្នុងការលើកកម្ពស់កំណើន GRDP បង្កើតការងារ បង្កើនផលិតភាពការងារ និងបង្កើនភាពប្រកួតប្រជែង។

អានយ៉ាងខិតខំដល់ឆាំ្ន ២០៣០ សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចឯកជនជាមធ្យមប្រចាំឆ្នាំប្រហែលជាពី ១០-១២%។ អត្រារួមចំណែករបស់វិស័យឯកជនក្នុងការរចនាផលិតផលនៅលើភូមិសាស្ត្រខេត្តសម្រេចបានពី៨៥-៩០% GRDP និងចំណូលថវិកាសរុបរបស់ខេត្តពី៧០-៨០% ដោះស្រាយការងារដល់ពលករសម្រេចបានប្រហែលពី ៨៤-៨៥% នៃកម្លាំងពលកម្មសរុប ផលិតភាពការងារកើនឡើងជាមធ្យមប្រចាំឆ្នាំប្រមាណពី ៨,៥-៩,៥%។ អំពីការអភិវឌ្ឍធុរកិច្ច និងលើកកម្ពស់គុណភាពផលិតកម្មអាជីវកម្ម ខេត្តទាំងមូលមានធុរកិច្ចធ្វើសកម្មភាពយ៉ាងហោចណាស់ ២៦.០០០ ក្នុងនោះមានធុរកិច្ចខ្នាតមធ្យម និងខ្នាតធំយ៉ាងហោចណាស់ ២០០ និងធុរកិច្ចឈានមុខគេចំនួន ២០ ដែលនាំផ្លូវផលិតផលសំខាន់ៗរបស់ខេត្ត។ បង្កើនគុណភាព និងប្រសិទ្ធភាពផលិតកម្ម អាជីវកម្មនៅក្នុងវិស័យសេដ្ឋកិច្ចឯកជនរបស់ខេត្ត។ បង្កើតធុរកិច្ចខ្នាតធំ ផលិតផលមានពាណិជ្ជសញ្ញាការពារ និងមានកម្លាំងប្រកួតប្រជែងទីផ្សារ អាជីវកម្មចីរភាព។ ផ្តោតលើការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងកំណែទម្រង់រដ្ឋបាល ដោយខិតខំនាំយកសន្ទស្សន៍ប្រកួតប្រជែងខេត្ត (PCI) សន្ទស្សន៍កំណែទម្រង់រដ្ឋបាល (PAR Index) និងសន្ទស្សន៍ពេញចិត្តរបស់ប្រជាពលរដ្ឋ អង្គការសម្រាប់សេវាកម្មរបស់ស្ថាប័នរដ្ឋបាលរដ្ឋ (SIPAS) សន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន (PII) ស្ថិតក្នុងក្រុមខេត្ត និងក្រុងកំពូលទាំង ១៥ នៃប្រទេស។
ខិតខំដល់ឆ្នាំ២០៤៥ សេដ្ឋកិច្ចខេត្តអានយ៉ាងអភិវឌ្ឍខ្លាំងទាំងគុណភាពនិងបរិមាណវិស័យសេដ្ឋកិច្ចឯកជនរបស់ខ្លួនឲ្យកាន់តែរឹងមាំទាំងបរិមាណ និងគុណភាព ជាមួយនឹងសមត្ថភាពប្រកួតប្រជែង មានកម្លាំងប្រកួតប្រជែង និងសមាហរណកម្មអន្តរជាតិ។ ខេត្តទាំងមូលមានធុរកិច្ចយ៉ាងហោចណាស់ ៦៥.០០០ ក្នុងនោះមានធុរកិច្ចខ្នាតមធ្យម និងខ្នាតធំយ៉ាងហោចណាស់ ៤៥០ បានរួមចំណែកជាង ៩០% នៃ GRDP។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ និងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល កម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត អានយ៉ាង បានផ្សព្វផ្សាយទៅដល់មន្ទីរ គណៈ ផ្នែក និងឃុំ សង្កាត់តំបន់ពិសេសឲ្យជាក់ស្តែង និងរៀបចំផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភារកិច្ចដូចខាងក្រោម៖ ផ្លាស់ថ្មីការគិត ឯកភាពខ្ពស់អំពីការយល់ដឹង និងសកម្មភាព ដាស់ទំនុកចិត្ត និងសេចក្តីប្រាថ្នានៃជាតិ បង្កើតជាកម្លាំងចលករថ្មីនិងសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ជំរុញខ្លាំងកំណែទម្រង់ ល្អឥតខ្ចោះ បង្កើនគុណភាពស្ថាប័ន គោលនយោបាយ ធានា និងការពារសិទ្ធិកម្មសិទ្ធិ សិទ្ឋទ្រព្យសម្បត្តិ សិទ្ឋសេរីភាពអាជីវកម្ម សិទ្ធិប្រកួតប្រជែងស្មើភាពគ្នា និងធានាការអនុវត្តកិច្ចសន្យាសម្រាប់សេដ្ឋកិច្ចឯកជន។ បង្កើតភាពងាយស្រួលដល់សេដ្ឋកិច្ចឯកជនក្នុងការចូលប្រើប្រាស់ធនធានអំពីដីធ្លី ទុន និងធនធានមនុស្សគុណភាពខ្ពស់។ជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអាជីវកម្មដោយប្រសិទ្ធភាព និងចីរភាពក្នុងសេដ្ឋកិច្ចឯកជន។ បង្កើនការតភ្ជាប់រវាងធុរកិច្ចឯកជន ជាមួយធុរកិច្ចរដ្ឋ និងធុរកិច្ច FDI។ ការបង្កើត និងអភិវឌ្ឍធុរកិច្ចខ្នាតមធ្យម និងធំ និងក្រុមហ៊ុនសេដ្ឋកិច្ចឯកជនយ៉ាងឆាប់រហ័ស។ផ្តល់ការគាំទ្រពិតប្រាកដ និងមានប្រសិទ្ធភាពដល់ធុរកិច្ចខ្នាតតូច តូចខ្លាំងនិងគ្រួសារ។ លើកកម្ពស់ការគោរពក្រមសីលធម៌អាជីវកម្ម ពង្រីកទំនួលខុសត្រូវសង្គម លើកកម្ពស់ស្មារតីអាជីវកម្មខ្លាំងក្លា បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ធុរជនចូលរួមក្នុងអភិបាលកិច្ចជាតិ ការកែលម្អបរិយាកាសអាជីវកម្ម ការកែលម្អយន្តការ និងគោលនយោបាយស្តីពីការត្រួតពិនិត្យ ការធ្វើសវនកម្ម ការផ្តល់អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ការប្រកួតប្រជែង និងការក្ស័យធនធុរកិច្ច ការគាំទ្រដល់ការទទួលបានដីធ្លី ផលិតកម្ម និងបរិវេណអាជីវកម្ម និងការជួលទ្រព្យសម្បត្តិសាធារណៈ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ កំណើន GRDP របស់ខេត្តអានយ៉ាងសម្រេចបាន ៧,៨% ឈរចំណាត់ថ្នាក់លេខមួយក្នុងតំបន់វាលរាបទន្លេគឺវឡុង ឈរចំណាត់ថ្នាក់លេខ២៥ ក្នុងចំណោមខេត្ត និងក្រុងចំនួន៣៤។ សកម្មភាពនៅតាមច្រកទ្វារព្រំដែនបានគ្រប់គ្រងតឹងរ៉ឹង ការដោះដូរពាណិជ្ជកម្មស្ថិរភាព។ ចំណូលនាំចូល និងនាំចេញសរុបនៅច្រកទ្វារព្រំដែនសម្រេចបានប្រមាណ ១០៧លានដុល្លារអាមេរិក (កើនឡើង ២០%) ក្នុងនោះនាំចេញ ៦២លានដុល្លារអាមេរិក (កើនឡើង ៩%) និងនាំចូល ៤៥លានដុល្លារអាមេរិក (កើនឡើង ៤០%)។ វិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចព្រំដែនមានគម្រោងនូវមានសុពលភាពចំនួន ៦៦ (រួមមានគម្រោង FDI ចំនួន ១០) ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ១៣,៤២០ ពាន់លានដុង ទំហំផ្ទៃដីជួលចំនួន ២១៨ ហិកតា។ បង្កើតការងារសម្រាប់ពលករប្រមាណ ៣៧.០២៦ នាក់៕
ប្រែ៖ ណារីពៅ