ពង្រីកតួនាទីនៃកងកម្លាំងជំរឿនកសិកម្មក្នុងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរថ្នាក់

រសៀលថ្ងៃទី ១៥ ខែកញ្ញា ក្រសួងកសិកម្ម និងបរិស្ថានបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រៀបចំសន្និសីទវាយតម្លៃប្រសិទ្ធភាពសកម្មភាពជំរឿនកសិកម្ម និងជំរឿនកសិកម្មសហគមន៍ក្នុងការអនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅបណ្តាខេត្តតំបន់វាលទំនាបទន្លេគឺវឡុង។ លោក ត្រាន់ថាញណាម អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីសន្និសីទ។

ប្រតិភូ ភ្ញៀវអញ្ជើញចូលរួមសន្និសីទ
លោក ង៉ោកុងធឹក អនុប្រធានគណ​កម្មាធិការប្រជា​ជន​ខេត្ត​អានយ៉ាងថ្លែងមតិក្នុងសន្និសីទ

បន្ទាប់​ពី​អនុវត្តទម្រង់អាជ្ញាធរ​មូលដ្ឋាន​ពីរថ្នាក់ តំបន់​វាលទំនាបទន្លេគឺវឡុង​មាន​មជ្ឈមណ្ឌល​ជំ​រឿន​កសិ​កម្មថ្នាក់ខេត្ត​ចំនួន ៦។ ស្ថានីយជំរឿន​កសិកម្ម​ និង​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្មថ្នាក់​ស្រុក ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ជា​ស្ថានីយ មជ្ឈមណ្ឌល​ជំរុញ​កសិ​កម្ម​និង​​សេវា​កសិកម្ម​ក្នុង​តំបន់។ ទន្ទឹមនិងនោះ បណ្តាមូលដ្ឋាននៅតែរក្សាបានក្រុមជំរឿនកសិកម្មសហគមន៍ចំនួន ១.០១៣ ដែលមានសមាជិកចំនួន ១០.៣៦១ នាក់

ប្រតិភូចូលរួមផ្តល់មតិយោបល់នៅក្នុងសន្និសីទ
ជូនសៀវភៅរឿងរូបភាពផ្សព្វផ្សាយពីជំរឿនកសិកម្មដល់ក្រុមជំរឿនកសិកម្មសហគមន៍
ប្រកាសសេចក្តីសម្រេចបង្កើតក្លឹបអ្នកជំនាញកសិកម្មតំបន់វាលទំនាបទន្លេគឺវឡុង

នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិក្នុងសកម្មភាពរបស់​កម្លាំង​ជំ​រឿន​​កសិកម្ម និងជំរឿនកសិកម្មសហគមន៍នៅពេល​ដែល​អនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ស្នើសុំ​ទម្រង់​រៀបចំជំរឿនកសិកម្ម និងជំរឿនកសិកម្មសហគន៍​​នៅតំបន់វាលទំនាបទន្លេគឺវឡុងដែល​សមស្រប​ទៅ​នឹង​​លក្ខខណ្ឌជាក់ស្តែង។ សន្និសីទក៏បានប្រកាសអំពី​សេច​​ក្តីសម្រេចបង្កើតក្លឹបអ្នកជំនាញកសិកម្មតំបន់វាល​ទំ​នាបទន្លេគឺវឡុង ដែលមានសមាជិកចំនួន ១១៨ នាក់

លោក ត្រាន់ថាញណាម អនុរដ្ឋមន្ត្រីកសិកម្មនិង​បរិ​ស្ថាន​​ថ្លែងមតិបញ្ចប់សន្និសីទ

ថ្លែងមតិនៅក្នុងសន្និសីទ លោក ត្រាន់​ថាញ​ណាម​ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានស្នើថា មជ្ឈមណ្ឌលជំរឿនកសិកម្មជាតិត្រូវបន្តពង្រីកតួនាទីរបស់ក្លឹបអ្នកជំនាញកសិកម្មតំបន់វាលទំនាបទន្លេគឺវឡុង ក៏ដូចជាក្រុមជំរឿនកសិកម្មសហគមន៍ផងដែរ ។ 

ទន្ទឹមនឹងនោះ ត្រូវតែយកចិត្តទុកដាក់យ៉ាងកម្ម និងបង្កើតយន្តការសម្រាប់កម្លាំងជំរឿនកសិកម្ម ដើម្បីដំណើរការមានប្រសិទ្ធភាព និងពង្រីកតួនាទីវិជ្ជមាន​ក្នុង​គម្រោងស្រូវគុណភាពខ្ពស់ ១លានហិកតា។ ពិនិត្យ​​ឡើងវិញជាបន្ទាន់នូវយន្តការច្បាប់ សេនាធិការ​ដល់​ក្រ​សួងកសិកម្ម និងបរិស្ថាន ចេញឯកសារណែនាំ ដើម្បីពង្រឹងកម្លាំងជំរឿនកសិកម្មសហគមន៍ក្នុងទម្រង់អាជ្ញា​ធរមូលដ្ឋានពីថ្នាក់។  

លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ក៏បានស្នើបណ្តាខេត្ត ក្រុងក្នុងតំបន់វាលទំនាប​ទន្លេ​គឺវ​ឡុង​ត្រូវរៀបចំផែនការយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍកម្លាំងជំរឿនកសិកម្មឲ្យសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៃមូលដ្ឋាននីមួយៗ និងវិស័យនីមួយៗ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃសកម្មភាពខ្ពស់បំផុត៕ 

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }