ជាមូលដ្ឋានបញ្ចប់ការងារត្រៀមបម្រុងខួបលើកទី ២០០ឆាំ្ន ជីកបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤) និងសិក្ខាសាលាថ្នាក់ជាតិ

រសៀលថ្ងៃទី ២៩ តុលា លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញការរៀបចំពិធីរម្លឹកខួបលើកទី២០០ឆាំ្នជីកបញ្ចប់ព្រែកវិញទេ (១៨២៤ - ២០២៤) និង សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “២០០ ឆ្នាំព្រែកវិញទេ - តម្លៃប្រវត្តិសាស្ត្រ និងចក្ខុវិស័យអនាគត”។ អញ្ជើញចូលរួមក៏មានលោក ឡាំក្វាងធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុងចូវដុក។ តំណាងថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែកខេត្តនិងថ្នាក់ដឹកនាំគណគម្មាធិការប្រជាជនទីក្រុងចូវដុក រួមនឹងអង្គភាពពាក់ព័ន្ធនានារបស់ទីក្រុង។

គណៈប្រតិភូចូលរួមកិច្ចប្រជុំ

គណៈប្រតិភូពិភាក្សានៅក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកបានរាយការណ៍អំពីការត្រៀម​បម្រុងរៀបចំព្រឹត្តិការណ៍នានា (ល្បឿន​អនុវត្តការងារ បញ្ជីរាយនាមគណៈប្រតិភូចូលរួមសិក្ខាសាលា ពិធី​រម្លឹក​ខួបនិងការងារភស្តុភា)ជាដើម។ ទន្ទឹមនិងនោះ សមាគមវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រខេត្ត បានរាយការណ៍ពីល្បឿនការងារវិជ្ជាជីវៈ អំពីការរៀបចំសិក្ខាសាលា​។បណ្តាមមន្ទីរ ផ្នែក និងអង្គភាពរាយការណ៍អំពីការ​ងារហការរៀបចំអនុវត្តភារកិច្ចនានា។ មកដល់ដំ​ណាក់​កាលនេះ បណ្តាជំហានត្រៀមសម្រាប់​ការ​ប្រារព្ធ​ពិធី​បាន​បញ្ចប់​ជាគោល។ ការងារ​សហការ​រវាងទី​ក្រុង និង​​បណ្តាអនុគណៈកម្មការ​ខេត្ត​គឺ​មាន​ភាព​ហ្មត់ចត់

សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “២០០​ព្រែក​វិញ​ទេ - តម្លៃប្រវត្តិសាស្ត្រ និងចក្ខុវិស័យអនាគត” បានប្រព្រឹត្តទៅនៅម៉ោង ៧ និង ៣០ នាទី ថ្ងៃថ្ងៃទី ១៤ ខែវិច្ឆិកា នៅ សាលប្រជុំបក្ខភាគទីក្រុងចូវដុក។ មកដល់ពេលនេះ សមាគមវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រខេត្តបានទទួលបទបង្ហាញចំនួន ៧៧ ពីអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងអ្នកជំនាញការ

ពិធីរម្លឹកខួបលើកទី២០០ឆាំ្នជីកបញ្ចប់ព្រែក វិញ​​ទេ (១៨២៤២០២៤) បានប្រព្រឹត្តទៅនៅម៉ោង ៧ និង​ ៣០នាទី យប់ ថ្ងៃទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌ​​ពាណិជ្ជកម្មវិញដុង (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក)។ ទន្ទឹម​​និងនោះ រៀបចំពិធីប្រពៃណីដើម្បីរម្លឹកខួបលើកទី ១៩​៨ឆាំ្ន ថ្ងៃមរណភាពរបស់លោកយាយ ចូវធីតេ។  បណ្តាសកម្មភាពវប្បធម៌សិល្បៈ កីឡាហាត់ប្រាណ តាំងពិព័រណ៍រូបថតសិល្បៈ បរិយាកាសម្ហូបអាហារ តាំងបង្ហាញផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)​។

លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍​បក្ខ​ភាគ​ខេត្ត​ អនុប្រធានគណៈកម្មាធិការប្រ​ជាជនខេត្ត​អាន​យ៉ាង​ ថ្លែងមតិបញ្ចប់កិច្ចប្រជុំ

ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​កត់​ត្រាទទួលស្គាល់ការងារត្រៀមបម្រុងរបស់មន្ទីរ ផ្នែក មូលដ្ឋាន និងអង្គភាពនានា។ រយៈពេលកន្លងទៅ ប​ណ្តាស្ថាប័ននិងអង្គភាពបានចាប់ផ្តើមធ្វើការយ៉ាងលឿន ហើយមានទំហំធំ។ចាប់ពីពេលនេះរហូតដល់ថ្ងៃ​ប្រារព្ធពិធីនៅត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ ដូច្នេះអនុគណៈកម្មការនីមួយៗទទួលបានមតិយោបល់នៅក្នុងកិច្ចប្រជុំនេះ ពិនិត្យ​ឡើងវិញការងារត្រៀមបម្រុង និងសហការ​យ៉ាងសកម្ម ជាមួយទីក្រុងចូវដុកក្នុងការងាររៀបចំសកម្មភាព​រម្លឹក​ខួប និងសិក្ខាសាលា។ ដើម្បីព្រឹត្តិការណ៍​ប្រារព​ឡើង​បានជោគជ័យ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើថា ការងារត្រៀម​បម្រុង​ត្រូវហ្មត់ចត់ រៀបចំយ៉ាងឱឡារិក និងធានាបាននូវការអនុលោមតាមបទបញ្ញត្តិរបស់បក្ស និងរដ្ឋ៕  

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }