ការអភិវឌ្ឍខ្សែសង្វាក់តម្លៃដោយចីរភាពពីសូត្រឈូក

ថ្ងៃទី ២៣ ខែធ្នូ នៅសង្កាត់ចូវដុក (ខេត្តអានយ៉ាង) មជ្ឈមណ្ឌលជំរឿនកសិកម្មអានយ៉ាងបាន សហការជាមួយអង្គការអភិរក្សធម្មជាតិពិភពលោក (IUCN) រៀបចំសិក្ខាសាលាបូកសរុបគម្រោង "អភិវឌ្ឍខ្សែសង្វាក់តម្លៃដោយចីរភាពសម្រាប់ផលិតផលពីសូត្រឈូកនៅវៀតណាម ដើម្បីគាំទ្រយុទ្ធសាស្ត្រស្តុកទឹកសម្រាប់តំបន់វាលរាបទន្លេគឺវឡុង" ក្នុងឆ្នាំ ២០២៥។

យោងតាមនោះ គម្រោងនេះបានផ្សព្វផ្សាយនៅតាម​សង្កាត់វិញតេ ចូវដុក និងតាមឃុំវិញសឿង និងចូវផុងលើ​ទំ​ហំផ្ទៃដីសរុប ៤០ ហិកតា ចាមួយនឹងគ្រួសារចូលរួមចំនួន ២៤ គ្រួសារ។ គម្រោងនេះគាំទ្រកសិករ​អំពី​បច្ចេក​ទេសដាំឈូក ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់​សកម្មភាពយកសូត្រឈូកត្បាញក្រណាត់។ឧបត្ថម្ភការចំណាយមួយផ្នែកសម្រាប់រចនាទម្រង់រកទទួលទានចិញ្ចឹមជីវិតនិងទម្រង់រួមបញ្ចូលគ្នានូវការដាំដុះស្រូវ ការដាំដុះឈូក ការចិញ្ចឹមត្រី និងការអភិវឌ្ឍទេសចរណ៍ និង​​​ហ្វឹកហាត់បច្ចេកទេសគូរគំនូរលើស្លឹកឈូកស្ងួតម្រា​​ប់កសិករ។ល។

គណៈប្រតិភូទស្សនាផលិតផលត្បាញពីសូត្រឈូក
បង្ហាញការយកសរសៃសូត្រពីឈូកនៅក្នុងសិក្ខាសាលា
ណែនាំ និងបង្ហាញ​បច្ចេក​ទេស​គូរ​លើ​ស្លឹក​ឈូក​ស្ងួត
ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចូលរួមវគ្គហ្វឹកហាត់គូរ​គំនូរលើស្លឹកឈូកស្ងួត
ប្រតិភូ និងកសិករចូលរួមសិក្ខាសាលា

បន្ទាប់ពីមួយរយៈពេលចូលរួមក្នុងគម្រោងនេះ គ្រួសារ​ដែល​​ទទួលបានប្រាក់ចំណេញជាង ៥០ លានដុង/ហិកតា ពីការលក់ផ្លែឈូក ក្រអៅឈូក និងផ្កាឈូក។ ទន្ទឹម​និង​នោះ ក៏ទទួលបាន ចំណេះដឹងពីការប្រើប្រាស់តម្លៃចម្រុះនៃឈូក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងរួម​បញ្ចូលការ​អា​ជីវកម្មទេសចរណ៍នៅរដូវទឹកជំនន់។

រួមជាមួយនោះ គម្រោងនេះក៏ជួយកែលម្អដីធ្លី កែលម្អ​បរិស្ថាន និងគាំទ្រយុទ្ធសាស្ត្រស្តុកទឹកសម្រាប់តំបន់​វាល​​រាបទន្លេគឺវឡុង។ អំពីសង្គម គម្រោងនេះជួយដោះ​ស្រាយ​ការងារសម្រាប់កម្មករជនបទ ផ្សារភ្ជាប់​នឹង​សហគមន៍ បង្កើតជាទម្រង់វប្បកម្មចីរភាពនៅតាម​មូលដ្ឋាន​នានាក្នុងខេត្តអានយ៉ាងទាំងមូល៕

ប្រែ៖ សំណាង

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }