កិច្ចប្រជុំគណៈកម្មការរៀបចំពិធីទទួលវិញ្ញាបនបត្រ របស់អង្គការយូណេស្កូទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

រសៀលថ្ងៃទី ០៤ ខែមីនា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត, ប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំត្រៀមបម្រុងរៀបចំពិធីទទួលវិញ្ញាបនបត្ររបស់អង្គការយូណេស្កូទទួលស្គាល់ “ពិធីបុណ្យលោកយាយភ្នំស្វាម” ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ទិដ្ឋភាពកិច្ចប្រជុំ

អញ្ជើញចូលរួមក៏មានលោកស្រី ត្រាន់ធី​ថាញ​ហឿង​ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្តអានយ៉ាង ប្រធានគណឃោ​​នាអប់រំ និងចលនាមហាជនខេត្ត ។ លោក ឡាំ​ក្វាង​ធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខា​បក្ខ​ភាគ​ទីក្រុងចូវដុក។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកទីក្រុងចូវដុក

ប្រតិភូថ្លែងមតិផ្តល់យោបល់

នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ឋ និងគណៈកម្មាធិការប្រជាជនទីក្រុងចូវដុកបានរាយការណ៍ពីល្បឿនការងារដែលបានប្រគល់ជូន។ ទន្ទឹមនឹងនោះ​​ ពិភាក្សា និងផ្តល់យោបល់លើបញ្ហា និងខ្លឹមសារពាក់​​ព័ន្ធមួយចំនួនដូចជា៖ សេចក្តីព្រាងផែនការរៀបចំពិ​​ធី កម្មវីធី និងសេណារីយ៉ូនៃពិធី (កម្មវិធីសិល្បះល្ខោន ពិ​​ធី​ការ និងកម្មវិធីវិចិត្រសិល្បៈ) សេចក្តីព្រាងកម្មវិធី និង​​សេណាយីយ៉ូពិធីបូជាធូបនៅស្តូបលោក ថ្វយ​ង៉ុក​ហូវ​ និងវត្តលោកយាយភ្នំស្វាម ការងារត្រៀម​រៀបចំ​ប្រ​ជុំ​​សារព័ត៌មាន

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិ​ការប្រជា​ជនខត្ត​អាន​យ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើ​ឲ្យ​អនុគណៈកម្មការទាំងអស់សហការជាមួយមន្ទីរ ផ្នែក​ អង្គភាព និងគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក​ ត្រួតពិនិត្យឡើងវិញការងារដែលបានប្រគល់ជូន ហើយបំពេញការងារភ្លាមៗទៅតាមមុខងារ និងភារកិច្ចដែល​​បានចាត់តាំង សហការក្នុងការងាររៀបចំ ដើម្បីពិធី​​បានរៀបចំឡើងយ៉ាងឱឡារិក និង​ហ្មត់ចត់។ ក្នុង​នោះ​ ប្រមូលផ្តុំបំពេញសម្រេចផែនការ ការងារ​អនុវត្តកម្មវិធី និងសេណារិយ៉ូលម្អិត និងជាក់លាក់ ដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍បក្ខភាគខេត្តផ្តល់យោបល់។ ទន្ទឹម​និង​នោះ  ជំរុញខ្លាំងការឃោសនាអំពី​ព្រឹត្តិការណ៍​ក្នុង​ទម្រង់​សម្បូរ​បែប ​ចម្រុះ បង្កើត​ការឯកភាព​ទូលំ​ទូ​លាយ​​​ក្នុង​ប្រជាជនជាដើម។

ពិធីទទួលវិញ្ញាបនបត្ររបស់ UNESCO ទទួលស្គាល់ពិធីបុណ្យលោកយាយភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌​​អរូបីនៃមនុស្សជាតិ និងការបើកពិធីបុណ្យ​លោក​យាយ​​ភ្នំស្វាម បានសន្និដ្ឋនថានឹងប្រព្រឹត្តិទៅនៅម៉ោង ៨ យប់ ថ្ងៃទី ១៩ ខែមីនា នៅតំបន់ទេសចរណ៍ជាតិភ្នំ​ស្វាម​ (សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក) ដោយគ្រោង​ថេរ​វេ​លា​ ១២០ នាទី។កម្មវិធីនេះមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍វៀតណាម (VTV) និងបណ្តាស្ថានីយ៍ទូរទស្សន៍ទូទាំងប្រទេស។

កម្មវិធីនេះមាន៣ផ្នែក រួមមាន ផ្នែកទី១៖ ពិធីទទួលវិញ្ញាបនបត្រទទួលស្គាល់របស់អង្គការយូណេស្កូ។ទី ២៖ ពិធីបើកពិធីបុណ្យលោកយាយភ្នំស្វាម។ ផ្នែកទី​ ៣៖ កម្មវិធីសិល្បៈពិសេស។ មុននោះ នៅម៉ោង៦ ល្ងាចថ្ងៃដដែល គណៈប្រតិភូបានប្រារព្ធពិធីបូជាធូបនៅ​​ស្តូបលោក ថ្វយង៉ុកហូវ និងវត្ត លោក​យាយ​ភ្នំ​ស្វាម​៕​ 

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }