លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមសួរសុខទុក្ខនិងចូលសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តអានយ៉ាង

នៅថ្ងៃត្រង់ថ្ងៃ ២១ ខែវិច្ឆកា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណគម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួបលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមមកសួរសុខទុក្ខនិងចូលសម្តែងការគួរសម។

ទិដ្ឋភាពនៃការទទួលភ្ញៀវ
លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង ជួបសន្ទនាជាមួយលោក Marc E. Kna​​pper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម​ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ អានយ៉ាង ប្រគល់អំណោយជូនលោក Marc E. Kna​pper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម 

នៅក្នុងកិច្ចជំនួបនេះ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលបានរួមចំណែក​​​​​​យ៉ាងធំធេងក្នុងទំនាក់ទំនងការទូតវៀតណាម និ​​​​​​សហរដ្ឋអាមេរិក។

ឧទ្ទេសនាមដោយសង្ខេបអំពីខេត្តអានយ៉ាង ជូនលោក​ Marc E. Knapper ឯកអគ្គរដ្ឋទូត លោក ហូ​វ៉ាន់​​ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាន​យ៉ាង​​​ បានឲ្យដឹងថា ខេត្តអានយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុង ដែលមានផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រក្រឡា មានប្រជាជនច្រើនជាងគេ នៅក្នុងតំបន់វាលទំនាបទន្លេគឺឡុង។ អំ​ពី​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច បច្ចុប្បន្ន​នេះវិស័យ​សេវាកម្ម​មាន​ប្រហែលជា ៤៥% វិស័យ​កសិកម្ម​មាន​ប្រហែលជា ៣៥% និង​ឧស្សាហកម្ម​ប្រហែលជា ១៥%។ខេត្តអាន​យ៉ាង មានចំណុចខ្លាំងលើវិស័យជាច្រើនដូចជា៖ កសិ​​កម្ម ទេសចរណ៍ ឧស្សាហកម្មជាដើម។ជាពិសេស សេដ្ឋកិច្ចច្រកទ្វារព្រំដែន គឺជាចំណុចខ្លាំងដ៏ធំរបស់ខេត្តដែលមានព្រំដែនជិត ១០០ គីឡូម៉ែត្រជាប់ជាមួយព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនិងនោះ រវាងខេត្តអាន​យ៉ាង នឹលោកអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ តែងតែផ្លាស់ប្តូរការងារលើបញ្ហាជាច្រើនដូចជា៖ ទប់ស្កាត់ការជួញដូរមនុស្ស សេរីភាពសាសនា និងសិទ្ធិមនុស្ស។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយខេត្តអានយ៉ាង នូវអាហារូបករណ៍អំពីភាសា​អង់​គ្លេស និងកម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត និង​​​បណ្ឌិតនៅសហរដ្ឋអាមេរិក។ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ ទោះបីជាស្ថិតក្នុងមុខតំណែងណា លោកឯកអគ្គរដ្ឋទូត Marc E.Knapper ក៏នូវតែបន្តបំ​ពូន​​ការ​ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀត​​ណាម និងសហរដ្ឋអាមេរិក។ហើយសង្ឃឹមថា ស​​​​រដ្ឋអាមេរិកនឹងបន្តគាំទ្រ និងទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ។ក្រៅពីនេះ ផ្តល់ព័ត៌មានណែនាំដល់ធុរកិច្ច វិនិយោគិន និងមូល​ដ្ឋានរបស់អាមេរិក ដើម្បីជំរុញការវិនិយោគ និងស​​ប្រតិបត្តិការលើវិស័យមានប្រៀបខ្លាំងរបស់ខេត្តអាន​យ៉ាង​

តាងនាមថ្នាក់ដឹកនាំខេត្ត លោក ហូវ៉ាន់ម៉ឹង ប្រធា​​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Marc E. Knapper ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តអានយ៉ាង ហើយ​សង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងក្លាយជាស្ពានសម្រាប់ប្រជាជន នៃប្រទេសទាំងពីរបន្តបំពូនទំនាក់ទំនង​​​​ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម​​និងសហរដ្ឋអាមេរិកនឹងកាន់តែមាននិរន្តរភាព។ សូមជូនពរលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋ​​​អាមេរិកប្រចាំនៅវៀតណាម និងក្រុមគ្រួសារមានសុខ​​​​​​ភាពល្អ សុភមង្គល ជោគជ័យក្នុងការងារនិងក្នុង​

លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តអានយ៉ាង ចំពោះការស្វាគមន៍ ដោយអះអាងថា នឹងបន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហរដ្ឋអាមេរិកនិយាយ​​រួម និងខេត្តអានយ៉ាងនិយាយដោយឡែក កាន់តែ​​មាននិរន្តរភាព និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ នឹងខិតខំប្រឹងប្រែង​តភ្ជាប់ដៃគូធុរកិច្ច វិនិយោគគិនរបស់អាមេរិក​មក​កាន់ខេត្តអានយ៉ាង៕ 

ប្រែ៖ ណារីពៅ

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }