អានយ៉ាង៖ ស្វាគមន៍គណៈប្រតិភូ Famtrip អន្តរជាតិ បើកឱកាសសម្រាប់ការតភ្ជាប់ទេសចរណ៍ពហុជាតិ

ក្នុងរយៈពេល២ថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង សហការជាមួយសមាគមទេសចរណ៍វៀតណាម សមាគមទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុង និងបណ្តាក្រុមហ៊ុនទេសចរណ៍បានរៀបចំកម្មវិធី Famtrip អន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវតំបន់និងគោលដៅទេសចរណ៍ជាពិសេសរបស់ខេត្ត។ គណៈប្រតិភូរួមមានតំណាងក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងដៃគូឃោសនាមកពីប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងទីផ្សារសក្តានុពលមួយចំនួនទៀត។

ក្នុងដំណើរនោះ គណៈប្រតិភូបានសិក្សាស្រាវជ្រាវជាក់​ស្តែង​​នៅតាមគោលដៅគំរូរបស់ខេត្តមួយចំនួនដូចជា៖ តំបន់ទេសចរណ៍ជាតិភ្នំស្វាម ព្រៃស្មាច់ត្រាសឺ តំបន់ទេសចរណ៍ថាមពលពន្លឺព្រះអាទិត្យអានហាវជាដើម។ ទន្ទឹម​និងនោះ គណៈប្រតិភូក៏បានវាយតម្លៃសមត្ថភាព​​កន្លែង​ស្នាក់នៅ និងសេវាកម្មទេសចរណ៍ថ្មីៗនៅ​លើ​ភូមិ​សាស្ត្រផងដែរ។

នៅកន្លែងឈប់សម្រាកនីមួយៗ សមាជិកក្រុមមិនត្រឹមតែកត់ត្រាទទួលស្គាល់នូវតម្លៃទេសភាពធម្មជាតិដ៏​ល្អប្លែករបស់តំបន់ភ្នំប្រាំពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ដោយផ្ទាល់ពីផលិត​​ផលពិសេសៗ និងស្វែងយល់សិក្សា​យ៉ាងស៊ីជម្រៅអំពីជីវភាពវប្បធម៌របស់ជនជាតិដើមភាគតិចផងដែរ។

បន្ទាប់ពីសិក្សាស្រាវជ្រាវ តំណាងក្រុមហ៊ុន​ទេសចរណ៍អន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់​អានយ៉ាង ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ទេស​​ចរណ៍វប្បធម៌-ជំនឿ ទេសចរណ៍សហគមន៍ និងទេសចរណ៍តាមព្រំដែន។ ជាពិសេស ការរួមផ្សំ នៃធនធានធម្មជាតិដ៏សម្បូរបែបជាមួយនិងអត្តសញ្ញាណវប្បធម៌​សម្បូបែបរបស់ជនជាតិទាំងបួន គិញចិនចាមខ្មែរ និងម្ហូបពិសេសបានចាត់ទុកជា "គន្លឹះ" ដើម្បី​ខេត្ត​អាន​យ៉ាងទាក់ទាញភ្ញៀវអន្តរជាតិនាពេលខាងមុខ។

លោក ង្វៀនវៀតអាញ់ នាយករងមជ្ឈមណ្ឌល​ជំរុញ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង បានឲ្យដឹងថា មូលដ្ឋានកំពុងផ្តោតលើការលើកកម្ពស់​គុណភាពសេវាកម្ម បង្កើនការតភ្ជាប់ជាមួយធុរកិច្ចអន្តរជាតិ និងពង្រីកការឃោសនាគោលដៅ។ កម្មវិធី Famtrip លើក​នេះគឺជាសកម្មភាពផ្សព្វផ្សាយដ៏សំខាន់មួយ ដើម្បី​​ផ្សព្វផ្សាយរូបភាពទេសចរណ៍អានយ៉ាង បន្ទាប់ពីដូវកាលពិធីបុណ្យទាន និងឆ្ពោះទៅដល់​រដូវកំពូលនៅចុងឆ្នាំ

តាមរយៈសកម្មភាពនេះ បណ្តាសញ្ញាវិជ្ជមានបានកត់ត្រាទទួលស្គាល់នៅពេលដែលក្រុមហ៊ុនទេសចរណ៍ជាច្រើនបង្ហាញពីបំណងចង់សហការក្នុងការកសាងផលិតផលដំណើរទេសចរណ៍ថ្មី គំនិតច្នៃប្រឌិតតភ្ជាប់ផ្លូវទេសចរណ៍​អានយ៉ាង ជាមួយទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) តាមរយៈការសហការរវាងផ្លូវគោក និងផ្លូវអាកាស​អន្តរតំបន់។ នេះ​​បានសង្ឃឹម​ថា​ជា​ជំហាន​ដំបូង​មាន​​អំណោយផល បើក​ឱកាស​នាំ​ទេសចរណ៍​អាន​យ៉ាង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ទូលំទូលាយ

ប្រែ៖ សំណាង

"; var footstr = ""; var newstr = document.all.item(text).innerHTML; //var newstr = document.getElementById(text).innerHTML; var oldstr = document.body.innerHTML; document.body.innerHTML = headstr + newstr + footstr; window.print(); document.body.innerHTML = oldstr; return false; } function printDiv2(text) { var content = document.getElementById(text).innerHTML; var printWindow = window.open('', '', 'height=600,width=800'); printWindow.document.write(''); printWindow.document.write(''); printWindow.document.write(content); printWindow.document.write(''); printWindow.document.close(); printWindow.print(); } function share_fb(url) { window.open('https://www.facebook.com/sharer/sharer.php?u='+url,'facebook-share-dialog',"width=626, height=436") } function toggleBackgroundColor() { const element = document.getElementById('contrast'); const currentColor = window.getComputedStyle(element).backgroundColor; if (currentColor === 'rgb(220, 220, 220)') { element.style.backgroundColor = '#fff'; } else { element.style.backgroundColor = 'rgb(220, 220, 220)'; } } var liActive = Array.from(document.querySelectorAll('.posts-list-noibat .post-title')); if (Array.isArray(liActive) && liActive.length ) { liActive[0].classList.add('active'); } function increaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) + 2; if (newSize <= 40) { textElement.style.fontSize = newSize + 'px'; } } function decreaseFontSize() { var textElement = document.getElementById('text'); var currentSize = window.getComputedStyle(textElement, null).getPropertyValue('font-size'); var newSize = parseFloat(currentSize) - 2; if (newSize >= 12) { textElement.style.fontSize = newSize + 'px'; } } function resetFontSize() { var textElement = document.getElementById('text'); textElement.style.fontSize = '18px'; }